ព័ត៌មានទាន់ហេតុការណ៍៖

អ្នក​បើក​រថយន្ដ​ម្នាក់​ ត្រូវ​នគរបាល​ស្រុក​កំពង់សីលា​ ឃាត់​ខ្លួន​ជាមួយ​នឹង​ថ្នាំញៀន​មួយ​កញ្ចប់​ធំ

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​ ៖ រសៀល​ ថ្ងៃទី១០​ ខែ​កុម្ភៈ ​ឆ្នាំ២០១៩​ វេលាម៉ោង០៣​ : ៣៥​ នាទី​ នគរបាលស្រុកកំពង់សីលា​ សហការជាមួយ​នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​ស្ទឹងឆាយ​ បានបង្រ្កាប​ បទល្មើស​គ្រឿងញៀន​មួយ​ករណី ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ​ គិល​ គារិទ្ធ​ ភេទប្រុស​ អាយុ​ ២៤​ ឆ្នាំ មុខរបរ​ បើករថយន្ត មាន​ទីលំនៅ​ ភូមិ​អូរតាហយ​ ឃុំស្ទឹងឆាយ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហ​នុ។

ចាប់​យកបានវត្ថុតាង​ ម្សៅក្រាមពណ៌សថ្លាចំនួន១កញ្ចប់ធំ​ ។

ករណី​នេះ សមត្ថកិច្ចជំនាញកំពុងបានកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖