ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន២នាក់ ត្រូវអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងពាក់ព័ន្ធករណីលួច

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១៣ កុម្ភៈ ២០១៩ កងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិនចំនួន២នាក់ព្រមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តពាក់ព័ន្ធករណីលួចសម្ភារៈអគ្គីសនី (ត្រង់ហ្វូរ) ដែលសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅចំណុចអាហារដ្ឋាន និងផ្ទះសំណាក់ ម៉ាលីប៊ូ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ ល័រ ជៀន​ ជនជាតិចិន ភេទប្រុស អាយុ ៣៦ឆ្នាំ មុខបរអាជីវករ និងទី២ ឈ្មោះឡុង គុនណ ជនជាតិចិន ភេទប្រុស អាយុ៣១ឆ្នាំ ។

ជនសង្ស័យមានស្រុកកំណើតនៅប្រទេសចិន​ បច្ចុប្បន្នរស់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

វត្ថុតាងរួមមានរថយន្តម៉ាក MERCEDES ១២កៅអី ចំនួន០១គ្រឿង និងទូរសព្ទ័ដៃចំនួន០៤គ្រឿង ដែលជនសង្សយ័ប្រើប្រាស់ជាមធ្យោបាយ ៕ ឆ្លាម សមុទ្រ


ចែករំលែក៖