ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងបើករថយន្តបុកឃឿនផ្លូវ ក្រឡាប់រងរបួស២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បើករថយន្តទាំងស្រវឹង ក្នុងល្បឿនលឿន ជ្រុលបុកឃឿនផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើង រងរបួស២នាក់ប្តីប្រពន្ធ ។

ហេតុការណ៍​នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩​ នៅចំណុចមុខវត្តស្ទឹងមានជ័យ​ តាមបណ្តោយផ្លូវ២១៧​ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា​នមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាក Visto ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2P 9965 បើកបរដោយបុរសម្នាក់ និងនារីម្នាក់ រួមដំណើរជាមួយធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧​ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកឃឿន ផ្លូវបណ្តាលឲ្យក្រឡាប់ផ្ងារជើង និងអ្នកជិះខាងក្នុងរងរបួសទាំង២នាក់ ។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖