ភ្នំពេញ៖ យ៉ាងហោចណាស់មានមនុស្សចំនួន៥នាក់ រងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត នឹងម៉ូតូកង់បី កាលពីថ្ងៃចន្ទ ១៤កើត ខែមាឃ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១៣និង១០នាទី ត្រង់ចំណុចខាងជើងពេទ្យ លោកសង្ឃ លើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ថា រថយន្តបង្កម៉ាកសាំយ៉ុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-8204 ធ្វើដំណើរលើផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើងបើកបរដោយឈ្មោះ មាស ផានិត ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិកំពង់ព្រីង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល អ្នកបើកបរត្រូវបានឃាត់ខ្លួន ។ លុះមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូកង់បី១គ្រឿង គ្មានស្លាកលេខបើកបរ នឹងអ្នករួមដំណើរ( អត់ស្គាល់អត្តសញ្ញាណ) ជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីត្រូវបានរថយន្តបុកពីក្រោយពេញទំហឹងក្នុងទិសដៅស្របទិសគ្នាករណីនេះ បណ្តាលឲ្យមនុស្សរងរបួសធ្ងន់២នាក់ ស្រាល៣នាក់ខូចខាតរថយន្តស្រាល១គ្រឿង និងម៉ូតូកង់បីធ្ងន់១គ្រឿង ។
សមត្ថកិច្ចប្រាប់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរអ្នកបើកបររថយន្តបើកបរលឿនខ្វះការប្រុងប្រយត្ន័ ទៅបុកពីរក្រោយតែម្តង ក្រោយកើតហេតុកម្លាំងនគរបាលការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកវាសវែងយករថយន្ត និងរ៉ឺម៉កកង់ទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់ពេលក្រោយ ៕ ធឿនព្រែកជ័យ