ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្តិ បណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និបាតបូកសរុបវាយតម្លៃសភាពការណ៍និងលទ្ធផលកិច្ចប្រតិបត្តិការឆ្នាំ២០១៨ របស់អគ្គស្នងការដ្ឋាននគរបាលជាតិនិងផ្សព្វផ្សាយទិសដៅក្រសួងមហាផ្ទៃឆ្នាំ២០១៩ ។
អង្គសន្និបាតប្រារព្ធធ្វើនៅសាលប្រជុំក្រសួងមហាផ្ទៃ ក្រោមការចូលរួមពីសំណាក់អគ្គស្នងការរង ប្រធាននាយកដ្ឋានកណ្តាល ប្រធាននាយកដ្ឋាន ស្នងការ និងស្នងការរងពីតាមបណ្តារាជធានីខេត្តប្រមាណជាង៣០០នាក់ផងដែរ ៕ ចេស្តា