ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់លូច គាស់ផ្ទះអ្នកស្រុក ត្រូវកម្លាំងនគរបាល បញ្ជូនទៅស្នងការចាត់ ការតាមផ្លូវច្បាប់

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំនគរបាលក្រុង ប៉ោយប៉ែតបញ្ជូនជន សង្ស័យញៀនថ្នាំធ្វើ សកម្មភាពគាស់ផ្ទះអ្នក ស្រុកទៅស្នងការខេត្ត បន្ទាយមានជយ័នៅ រសៀល ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ គ្រាដែលម្ចាស់ផ្ទះឃើញ ជនសង្ស័យរួបនេះ ឡើងកើដំបូលផ្ទះបម្រុង ធ្វើសកម្មភាព តែត្រូវក្រុមកម្មករឃើញ ទាន់ ក៏ចាប់ឲ្យសមត្ថកិច្ចសួរ នាំកាលពីវេលាម៉ោង១២ និង៥០នាទី ថ្ងៃអាទិត្យ ៥ រោច ខែមាឃ ឆ្នាំចសំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ នៅ ភូមិបាលិលេយ្យ២ សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ សៀប ភារម្យ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើត ភូមិចំបក់ ឃុំអមលូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នទីលំនៅពុំពិត ប្រាកដ មុខរបរ គ្មាន។

លោកព្រហ្ម ពិសិដ្ឋ អធិការរង ទទួលបន្ទុកផែនព្រហ្ម ទណ្ឌបញ្ជាក់ថា មុនកើតហេតុជន សង្ស័យមានគ្នា២នាក់ បានធ្វើសកម្មភាពគាស់ទ្វារដើម្បីចូលក្នុងផ្ទះ របស់ឈ្មោះ សៀន សឿន អាយុ៤២ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ពេលធ្វើសកម្មភាព ម្ចាស់ផ្ទះ មកទាន់ និងបានស្រែកហៅអ្នក ជិតខាងឲ្យជួយ ហើយចាប់បានជនសង្ស័ញខាងលើឈ្មោះសៀប ភារម្យ ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើត ភូមិចំបក់ ឃុំអមលូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នទីលំនៅពុំពិតប្រាកដ មុខរបរ គ្មាន ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ ។

លោកបន្ថែមថា ក្រោយពីការឃាត់ខ្លួនំជនសង្ស័យត្រូវបានយកមកកាន់ប៉ុស្តិ៍ ប៉ោយប៉ែតដើម្បីកសាង សំណុំរឿងតាមនិតិវិធីច្បាប់។ ចំណែកម្ចាស់ផ្ទះបានមកដាក់ពាក្យប្តឹងចោទ ប្រកាន់ និងសំណូមពរ ឲ្យអនុវត្ត តាមច្បាប់ ។

តាមការសាកសួរជនសង្ស័យបានសារភាពថា បានប្រើប្រាស់គ្រឿងញៀន និងធ្វើសកម្មភាព គាស់ផ្ទះដើម្បីលួចយកទ្រព្យពិតមែន ។ ជនសង្ស័យក្រោយពី ការសួរនាំរួចរាល់នៅ រសៀលថ្ងៃទី២៥ ខែឆ្នាំដដែល និងកសាងសំណុំទៅស្នងការដើម្បីចាត់ការតាម ផ្លូវច្បាប់ ៕ វណ្ណា


ចែករំលែក៖