ព័ត៌មានទាន់ហេតុការណ៍៖

ស្គាល់គ្នាជិត២ខែសោះ នាំគ្នាទៅផ្ទះសំណាក់រួមភេទបានម្ដង តែត្រូវម្ដាយខាងស្រីប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចរោងចក្រកាត់ដេរ ចេងហាវហ្វេសិន ស្ថិតនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ក្នុងករណី រំលោភសេពសន្ថវ: លើអនីតិជនអាយុ១៤ឆ្នាំ បានសម្រេចកាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះសំណាក់សំណព្វចិត្ត បន្ទប់លេខ១១៨ ផ្លូវ២១៧ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្មេងស្រីរងគ្រោះឈ្មោះ អ ម យ អាយុ១៤ឆ្នាំ ។ ចំណែកជនសង្ស័យ ឈ្មោះ ជឿង វីរោត ហៅ ត្នោត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល (គ្មានសារធាតុញៀន។ ព្រមទាំង ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅលាយក្រហម ពាក់ស្លាកលេខកណ្តាល 1Z-4661 និង ២ទូរស័ព្ទដៃម៉ាកអាហ្វូនហ្វាយពណ៌ទឹកប្រាក់ ១គ្រឿង ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១៦និង០០នាទី ក្មេងស្រីរងគ្រោះមានទាក់ទងទៅជនសង្ស័យឈ្មោះ ជឿង វីរោត ហៅ ត្នោត ភេទប្រុស អាយុ២០ឆ្នាំ រួចក៏បាននិយាយសួរជនសង្ស័យថា បងឯង ដើរលេងអត់ ហើយជនសង្ស័យឆ្លើយថា កំពុងធ្វើការដល់ម៉ោងបួន (ម៉ោង០៤និង០០នាទី) ទើបចេញពីធ្វើការ រហូតមកដល់ម៉ោង០៤និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានបើកម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ខ្មៅលាយ ក្រហម ពាក់ស្លាកលេខកណ្តាល 1Z-4661 ម្នាក់ឯងទៅឌុបក្មេងស្រីរងគ្រោះចេញពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

បន្ទាប់មកជនសង្ស័យក៏បានឌុបក្មេងស្រីរងគ្រោះទៅអង្គុយលេងនៅក្នុងកញ្ចុះ ម្លប់ស្បូវ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ បាននាំគ្នាហូបមឹកបង្គាឆាអស់ចំនួន០១ ចាន និងពោតឆា០១ចាន ហើយផឹកទឹកស្ទីងចំនួន០១កំប៉ុង០២នាក់ រួចគិតលុយចេញ ហើយជនសង្ស័យក៏បាន ឌុបក្មេងស្រីរងគ្រោះទៅចូលដេកក្នុងផ្ទះសំណាក់សំណព្វចិត្តក្បែររង្វង់មូលគួរស្រូវ ផ្លូវ២១៧ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដេកបន្ទប់លេខ១១៨ ក្រោយមកជនសង្ស័យក៏បានរួមភេទជាមួយក្មេងស្រីរង គ្រោះបានសម្រេចចំនួន០១លើក ។

រហូតដល់វេលាម៉ោង០៦និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យក៏បានឌុបក្មេងស្រីរងគ្រោះទៅដល់ផ្ទះ វិញ ពេលទៅដល់ផ្ទះម្តាយបង្កើតរបស់ក្មេងស្រីរងគ្រោះមានការសង្ស័យដោយឃើញក្មេងស្រីរងគ្រោះដើរឆ្លេឆ្លាចុះឡើងក្នុងផ្ទះពុំឈប់ស្ងៀមសោះ ក៏បានសួរនាំក្មេងស្រីរងគ្រោះ ទើបដឹងរឿងរ៉ាវខាងលើ ហើយបាននាំក្មេងស្រីរងគ្រោះ ទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឲ្យជួយអន្តរាគមន៍ ។ លុះមកដល់ថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០១៩ វេលាម៉ោង១២និង០០នាទី សមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ បានត្រង់ចំណុចរោងចក្រកាត់ដេរ ចេងហាវហ្វេសិន ស្ថិតនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល រួមនឹងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងក្មេងស្រីរងគ្រោះ បានទំនាក់ទំនងស្រលាញ់គ្នាទៅវិញទៅមកតាមរយ:ទូរស័ព្ទ និងការផ្ញើសារ រយ:ពេល០១ខែកន្លងមកហើយ រួចដល់ថ្ងៃកើតហេតុខាងលើ ក៏បានណាត់គ្នាដើរលេង ហើយក៏ចូលដេកផ្ទះសំណាក់រួមភេទជាមួយគ្នាបានសម្រេចចំនួន០១លើក តែម្តង ។

បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីអនុវត្តតាមនីតិវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖