ប៉ោយប៉ែត៖ សពបុរសជនជាតិកូរ៉េម្នាក់ ចងកសម្លាប់ខ្លួនបន្សល់លិខិត១ច្បាប់សុំទោសម្ដាយនិងប្រពន្ធកូនជាទីស្រលាញ់ ព្រោះខ្លួនងប់ងល់និងល្បែងចាញអស់់។ការប្រទះឃើញសពបុរសជនជាតិខាងលើបោះកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈឆ្នាំ ២០១៩ ក្នុងបុរីធីធី នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
សពជនរងគ្រោះឈ្មោះ លោក អ៊ីម អាយុ ៦០ឆ្នាំ ជាជាតិកូរ៉េខាងត្បូង ស្នាក់នៅក្នុងបុរីធីធីដែលជួលម្ចាស់ផ្ទះឈ្មោះ លី ហួ ប្រពន្ធឈ្មោះ សុខ ខឿន។
នៅក្នុងសំបុត្រ ដែលជនរងគ្រោះសរសេរមុនពេលស្លាប់មានខ្លឹមសារថា (អោយខ្ញុំសុំទោសម៉ែ សុំទោសប្រពន្ធ និងកូន ជាទីស្រឡាញ់ដែលកន្លងមកបានបំផ្លាញក្រុមគ្រួសារ ហើយវាដល់ពេលដែលខ្ញុំត្រូវធ្វើអ្វីម្យ៉ាង តែក្នុងសំណេលើសំបុត្រនេះជាសំបុត្រចុងក្រោយដែលខ្ញុំនិងចាកចេញឲ្យឆ្ងាយ ពីអ្នករាល់គ្នា…)។
អ្នកបកប្រែបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ និងមិត្តភក្តិម្នាក់ទៀត បានត្រលប់មកពីលេងល្បែងនៅកាស៊ីណូ កាលពីព្រឹកថ្ងៃកើតហេតុ អស់កម្លាំងពេកមិត្តភក្តិបានឡើងទៅដេកនៅខាងលើ ស្រាប់តែម៉ោង១២ថ្ងៃត្រង់ទឹកដាច់ ក៏ចុះមកមើលប្រព័ន្ធទឹកខាងក្រោម ក៏ឃើញជនរងគ្រោះចងកសម្លាប់ខ្លួន ទើបស្រែកហៅអ្នកជិតខាងប្តឹងសតម្ថកិច្ចតែម្តង។
នគរបាលបច្ចេកទេសកោសល្យវិច្ច័យបានឲ្យដឹងថា សពពិតជាបានចងកធ្វើអត្តឃាតខ្លួនឯងមែន ដោយពុំមានស្លាកស្នាមអ្វីនៅលើដងខ្លួនឡើយ។ សពត្រូវបានយកទៅតំកល់នៅវត្តបាលិលេយ្យ ដើម្បីឲ្យទូត ចាត់ចែងរកសាច់ញាតិបន្ត ៕ វណ្ណា