ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ត​ក្រុង​ដឹកអ្នក​ដំណើរ​បុក​រថយន្ត​ស៊េរី​ទំនើប​​​បត់​ឆ្លង​ផ្លូវ​ បណ្ដាលឲ្យ​ជ្រុលទៅ​បុក​បង្គោលភ្លើង​នៅ​លើ​ចិញ្ចើម​ផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត​ក្រុង​ដឹកអ្នក​ដំណើរ​បោះពួយ​យ៉ាង​លឿន​ ជ្រុល​បុក​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ ដែល​បត់ឆ្វេង​ឆ្លង​ផ្លូវ​ បណ្ដាលឲ្យ​រេចង្កូត​​ទៅ​បុក​បង្គោលភ្លើង​នៅ​តាម​ចិញ្ចើម​ផ្លូវ​ ។ហេតុការណ៍នេះបានកើតឡើងនៅ​ម៉ោងជាង​៧​យប់​ថ្ងៃទី​២៦​ ខែកុម្ភ:​ ឆ្នាំ​២០១៩​ ​នៅតាមបណ្ដោយ​ផ្លូវ​ហាណូយកែងនិងផ្លូវ​១៩៦៦ ខាងជើង​សាលាខណ្ឌ​សែនសុខ​ ​ ស្ថិតក្នុងសង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ​។

ប្រភពព័ត៌មាននៅកន្លែង​កើតហេតុ​ បាន​ឲ្យ​ដឹង​ថា ​នៅមុន​ពេលកើតហេតុ​គេឃើញ​ បុរស​វ័យ​ចំណាស់​ម្នាក់​ បើកបរ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ តូយ៉ូតា​ហ្វ័រធូន័រ​ ពណ៌​ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​2AL-0989 ធ្វើដំណើរតាម​បណ្តោយផ្លូវ​ហាណូយ​ ក្នុង​ទិសដៅ​ពី​ជើងទៅត្បូង​។ ខណៈមកដល់​ចំណុច​កើតហេតុ ​រថយន្ត​​កបាន​បត់​ឆ្វេង​ឆ្លងទៅ​ផ្លូវ ស្រាប់​តែ​មាន​រថយន្ត​ក្រុង​ដឹកអ្នក​ដំណើរ​របស់​ក្រុម​ហ៊ុន​ KSO ដឹកអ្នក​ដំណើរ​ ពាក់ស្លាកលេខ​ ភ្នំពេញ3C-1886​​ បើកតាមបណ្ដោយ​ផ្លូវ​ហាណូយ​ ក្នុងទិសដៅ​បញ្រ្ចាស​ទិស​គ្នា​ ក្នុង​ល្បឿន​យ៉ាង​លឿន​ បានជ្រុល​ទៅ​បុក​រថយន្តតូយ៉ូតា​ហ្វ័រធូន័រ​ ​ពីក្រោយពេញ​ទំហឹង​ បណ្តាល​ឲ្យ​រថយន្ត​ហ្វ័រធូន័រ​​ ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​ ​នៅលើចិញ្ចើម​ផ្លូវ​ ​ បណ្ដាលឲ្យ​រងការខូចខាត​ផ្នែកខាងមុខ​ ​។

បន្ទាប់ពី​កើត​ហេតុ ​សមត្ថកិច្ច​មូល ​និង​សមត្ថកិច្ច​ជំនាញចរាចរ​ ​បាន​ចុះមក​ដល់​កន្លែង​កើត​ហេតុ​ បាន​ឲ្យ​ភាគី​ទាំង​សងខាង​ ទើប​សម្របសម្រួល​ដោះស្រាយ​គ្នា​ ប៉ុន្តែ​ដោះស្រាយ​គ្នា​មិនត្រូវ​ សមត្ថកិច្ច​ជំនាញ​​វាស់​វែង ​យករថយន្ត​ទាំង​ពីរ​គ្រឿង​​ ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរ​ផ្លូវ​គោក ​នៃស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​រង់ចាំ​​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ​ ៕ ជ្រោយពេជ្រ


ចែករំលែក៖