ព័ត៌មានទាន់ហេតុការណ៍៖

គ្រោះថ្នាក់ចរាចរណ៍២ករណី ដោយឡែកពីគ្នា រវាងម៉ូតូ ពន្លះគ្នាជាមួយម៉ូតូ ស្លាប់១នាក់ របួសធ្ងន់ ស្រាល ៦នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ មនុស្សម្នាក់ស្លាប់ និង៦នាក់រងរបួសធ្ងន់ ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយឡែកពីគ្នា មួយករណី នៅស្រុកថ្មពួក និងមួយករណី នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកនាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ខេត្ត សួន នីប៉ូ បានឲ្យដឹងថា៖ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០១៩ វេលាម៉ោង១និង៥០នាទីរសៀល នៅចំណុចខាងកើតមណ្ឌលសុខភាពបន្ទាយឆ្មារចំងាយ៣០០ម៉ែត្រស្ថិតនៅភូមិស្រះជ្រៃ ឃុំបម្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យមានករណី ផ្លូវជាតិទៅប្រាសាទបន្ទាយឆ្មា មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូនឹងម៉ូតូបណ្តាលឲ្យរងរបួធ្ងន់ ២នាក់ ស្រី១នាក់។

លោកនាយរងការិយាល័យ បានដំបូងមានម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីមធុនសេ125 ខ្មៅ សេរី2016 ពាក់ផ្លាក់លេខ ប.មានជ័យ 1Q.9904 បើកបរក្នុងទិសដៅពីលិចទៅកើតបើកបរដោយឈ្មោះ ភៀន ភិមដាវ ភេទស្រី អាយុ១៨ ឆ្នាំមានទីលំនៅភូមិធ្លក ឃុំបន្ទាយឆ្មារ ពេលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានម៉ូតូមួយគ្រឿងទៀតម៉ាកEXCITER ធុនសេ 150 ពណ៌ខ្មៅ សេរីឆ្នាំ2017គ្មានផ្លាក់លេខ បើកបររដោយឈ្មោះ សែ វិសាលភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបន្ទាយឆ្មារជើងឃុំបន្ទាយឆ្មារ បានឡើងជែងរថយន្តហើយចូលគន្លងស្តាំវិញ ទៅបុកចំពីក្រោយម៉ូតូម៉ាកហុងដាទ្រីម ធុនសេ125 ដែលកំពុងបើកបរខាងមុខ(ស្របទិសគ្នា) បណ្ដាលអោយរងរបួសធ្ងន់ទាំងពីរនាក់។ជនរងគ្រោះត្រូវបានបញ្ជូនតាមរថយន្តសាម៉ុយ មកសង្រ្គោះនៅមន្ទីពេទ្យបង្អែកស្រុកថ្មពួក។តែដោយសារតែអ្នកបើកបរឈ្មោះ ភៀ ន ភឹម ភេទ ស្រី មានសភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនបន្តទៅមន្ទីមង្គលបូរី។ ចំណែកវត្ថុតាំងត្រូវបានយកមករក្សារទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបន្ទាយឆ្មារ។

លោកនាយការិយាល័យបានបន្តថា៖ លើផ្លូវជាតិលេខ៥ វេលាម៉ោង១០ និង ៥០នាទី យប់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងត្បូងស្ពានសែសិន ប្រហែល៣០ម៉ែត្រ ស្ថិតក្នុង ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូហុងដាឌ្រីម បុកម៉ូតូហុងដាហ្ស៊ូម X បើកកបរទិសដៅច្រាសទិសគ្នា ពីត្បូងទៅជើង បណ្តាលអោយ មនុស្ស របួសធ្ងន់ ០២នាក់ប្រុស ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ , របួសស្រាល ០៣ ប្រុស ។ជនរងគ្រោះទាំងមានឈ្មោះ ១/-លឹម សុថេប ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ អ្នកបើកបរម៉ូតូហុងដាហ្ស៊ូមX ស្លាប់នៅមន្ទីរពេទ្យ , អ្នករួមដំណើរជាមួយអ្នកអ្នកបើក ម៉ូតូហុងដាហ្ស៊ូម X ,២/- ឈ្មោះឈួន ថេង ភេទប្រុស នៅភូមិជាមួយគ្នា ,៣/- វុធ វី ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិជាមួយគ្នា ទាំង២នាក់របួសស្រាល ។ចំណែកភាគីខាងម៉ូតូហុងដាឌ្រីម អ្នករួមដំណើរ ត្រូវបានពេលស្គាល់ឈ្មោះ មាស ប៊ុនឈីញ ភេទប្រុស នៅភូមិអន្លង់មានទ្រព្យ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី របួសធ្ងន់ ចំណែក អ្នកបើកបរម៉ូតូ មិនត្រូវបានគេស្គាល់ឈ្មោះនៅទេ ។

ចំពោះវត្ថុតាងគ្រោះថ្នាក់ចរាចរណ៍ គឺ ខូចខាតធ្ងន់ទាំង ២ករណី សរុប ៤គ្រឿង ហើយត្រូវបាន យកមករក្សាទុកនៅការិយាល័យ ចរាចរណ៍ ខេត្ត ដោយឡែក នៅស្រុកថ្មពួក រក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ឃុំបន្ទាយឆ្មារ ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយ ៕ វណ្ណា


ចែករំលែក៖