ក្រុមអ្នកសម្តែងស្វែងរកប្រជាប្រិយភាពតាមរយៈសម្លៀកបំពាក់បង្ហាញភាពសិចស៊ី នារីៗ ស្លៀកសារុង ចោមពុង រីឯបុរស លែងខ្លួនទទេស្លៀកខោ ខូវប៊យ នាំគ្នាពពាក់ពពូនរាំក្នុងបឹងឈូក ដែលគេថា ជាយុទ្ធនាការបង្ហាញនូវពណ៌សម្បុរខ្មែរ ។ ពិតហើយយើងជាខ្មែរ ទាំងបុរស និងនារី ប៉ុន្តែសម្លៀកបំពាក់បែបនេះ មិនសម នឹងការបង្ហាញខ្លួននៅលើវាលបឹងនោះឡើយ ។ តាមមតិខ្ញុំបាទ វាជាសិល្បៈ ប៉ុន្តែសិល្បៈបែបនេះ ដូចជាហួសហេតុបន្តិចហើយ ។ មានវិធីជាច្រើន ដែលអាចជួយអភិរក្ស ថែរក្សា និងអភិវឌ្ឍន៍ សិល្បៈ វប្បធម៌ខ្មែរ ។ រូបភាពប៉ុន្មានសន្លឹក ដែលត្រូវបានចែករំលែកតៗគ្នានោះ មិនមែនជាវិធី នៃការអភិរក្ស អភិវឌ្ឍន៍ វប្បធម៌សិល្បៈខ្មែរឡើយ ។
នាងៗស្លៀកសារុងស្ទើរតែបង្ហាញសុដន់ ដែលរូបភាពទាំងនេះ វាជាអត្ថន័យត្រង់ចំពោះសិល្បៈ ប៉ុន្តែវាបង្កប់នូវអត្ថន័យផ្សេងមួយទៀត ។ អ្នកខ្លះគិតថា នាងៗបង្ហាញប៉ាន់ទៅវិញ ។ ពិតហើយយើងជាខ្មែរ មិនដល់ថ្នាក់ស្លៀកសារុងឈររាំក្នុងបឹងឈូកនោះទេ ។ វាជារូបភាព និងទិដ្ឋភាព
សិល្បៈ ប៉ុន្តែអ្នកសិល្បៈទាំងនេះ កេងចំណេញពីសិល្បៈដើម្បីផលប្រយោជន៍បុគ្គល ។ រូបភាពប៉ុន្មានសន្លឹកនេះ ញាំងឲ្យមានការរិះគន់ពីមជ្ឈដ្ឋានខ្មែរជាច្រើន ព្រោះថា វាហាក់ដូចជាហួសហេតុបន្តិចហើយ ។ វាគួរតែមានសម្លៀកបំពាក់សមរម្យជាងនេះសម្រាប់នារី រីឯបុរសមិនគួរលែងខ្លួនទទេនោះឡើយ ។ ជាងនេះទៅទៀត ការឈររាំច្រៀងនៅក្នុងបឹងឈូក វាមិនមែនជាតថភាពសង្គមទៀតទេ ។
និយាយយ៉ាងដូច្នេះមិនមែនមានន័យថា ខ្ញុំបាទជាជនអភិរក្សនិយមហួសហេតុពេកនោះទេ ផ្ទុយទៅវិញវាគួរតែបើកចំហរឲ្យទូលំទូលាយ ។ បើកចំហរឲ្យទូលំទូលាយ គួរតែប្រើរូបភាពផ្សេងពីនេះ កុំដើម្បីសិល្បៈ យកផលចំណេញ ជាប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឲ្យមានការរិះគន់ និងវាយប្រហារមកលើវប្បធម៌ខ្មែរ ។ ជាធម្មតា អ្នកគិតថា វាជាការជួយជ្រោមជ្រែងលើកកម្ពស់ផលប្រយោជន៍វប្បធម៌ជាតិ ប៉ុន្តែទិដ្ឋភាពបែបនេះ វាហាក់ដូចជាជ្រុលហួសពីបញ្ហាវប្បធម៌បន្តិចទៅហើយ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ មើលឃើញថា ខ្មែរមិនគួរមានរូបភាពបែបនេះ ដើម្បីទៅបង្អួតបរទេសនោះទេ ។ វាមិនមែនជារូបគំនូរ ដែលកើតចេញពីស្នាដៃវិចិត្រករណាមួយនោះឡើយ ។ ផ្ទុយទៅវិញ វាជារូបភាពពិត ឈាមស្រស់ សាច់ស្រស់ ។ ក្នុងបរិបថសព្វថ្ងៃអាចមានការយល់ច្រឡំថា នាងៗទាំងនោះ ទំនងជាចង់បង្ហាញអ្វីមួយទៅវិញ??? ៕ ប្រជាពលរដ្ឋម្នាក់