ខេត្តកំពង់ស្ពឺ៖ បុរសអ្នកបើករថយន្ត ម្នាក់ត្រូវបានបញ្ជូនទៅ សង្រ្គោះបន្ទាន់ បន្ទាប់ពីរងនូវការបុក ពីក្រោយ ខណៈកំំពុងឈប់ រថយន្តអែបខាងស្តាំដៃ បត់ជើងតូច ។
ក្រោយកើតហេតុសមត្ថ កិច្ចបានចុះទៅធ្វើកំណត់ហេតុវាស់វែងនាំយក វត្ថុតាងទាំង២គ្រឿងទីរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកសំរោងទងដើម្បីរង់ចាំឲ្យភាគីទាំង២ចូលខ្លួនដោះស្រាយគ្នា ដោយសន្តិវិធី ។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពី វេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៥១ គីឡូ ម៉ែត្រ ២-៣ ចំណុចភូមិអំពិលទឹក ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ប្រភពពីសមត្ថកិច្ចបាន ឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត ១គ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AL.៨៣៤០ អ្នកបើកបរឈ្មោះ អឿន អៀង ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិពាណិជ្ជកម្ម សង្កាត់ រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បើកបរ ពីជើងទៅត្បូង មកដល់ចំណុចខាងលើ បានបុកជាមួយរថយន្ត ១គ្រឿងម៉ាកហ្វ័រ៉ែនន័រ ពណ៌ប្រផះ ពាក់ស្លាកលេខភ្នំពេញ ២D.៦២២១ អ្នកបើកបរឈ្មោះ ឃឹម សុខន ភេទ ប្រុស អាយុ៤៨ឆ្នាំ នៅភូមិទន្លាបខ្ពស់ ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលកំពុងបើកបរ បញ្ច្រាស ទិសគ្នាបណ្តាលឲ្យ ខូចខាតរថយន្តទាំងសងខាងជាទម្ងន់ ។
ប្រភពបន្តថារថយន្ត ហ្វ័រ៉ែនន័រដែលធ្វើដំណើរ បញ្ច្រាសទិសគ្នាបានបត់ ឆ្លងផ្លូវពីកើតទៅលិច ឈប់នៅខាងស្តាំដៃ ក៏ត្រូវរថយន្តហាយឡេនដឺមកបុកពីក្រោយយ៉ាង ពេញទំហឹងបណ្តាលឲ្យ អ្នកបើករថយន្តរងរបួសស្រាលទាំង ២នាក់ ។ ក្រោយកើតហេតុសមត្ថ កិច្ចបានបញ្ជូនទៅ ពេទ្យសម្ភពថ្នល់ទទឹង ដើម្បីជួយសង្គ្រោះភ្លាមៗ ផងដែរ ។
បើតាមលោក ឃឹម សុខន បានរៀបរាប់ថាមុន ពេលកើតហេតុរូបគាត់ ទើបត្រឡប់មកពីជួបមិត្តភក្តិនៅឧដុង្គលុះមកដល់ចំណុចកើតហេតុ ក៏ឈប់រថយន្តដើម្បីបត់ជើងតូចដោយអែប នៅខាងស្តាំដៃនៅពេល បត់ជើងតូចរួចហើយក៏ឡើងរថយន្តប្រុងនឹង បញ្ឆេះម៉ាសុីនចេញដំណើរស្រាប់តែមានរថយន្តមួយគ្រឿងផ្សេងទៀតបានបើកទៅផុតក៏ត្រូវរថយន្ត ម្ខាងទៀតមកបុករថយន្តរបស់លោកពីក្រោយពេញទំហឹងតែម្តង ។
ពាក់ព័ន្ឋករណីនេះដែរ លោកសូមបដិសេធថា លោកមិនបានបត់រថយន្តពីកើតទៅលិចដូចក្នុង របាយការណ៍នោះទេ គឺលោកធ្វើដំណើរត្រឡប់ មកពីជួបមិត្តភក្តិរឿងការងារនៅឧដុង្គ ។
ក្រោយកើតហេតុរថយន្ត ខូចធ្ងន់ទាំង២គ្រឿង ចំពោះវត្ថុតាងរថយន្តត្រូវបានសមត្ថកិចចយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ៕ សេនាស័ក្តិ