ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ឆក់ទូរស័ព្ទនារីម្នាក់មិនបានសម្រេច ត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួន!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃទៅលើនារីម្នាក់មិនបានសំរេច ត្រូវបានប្រជាពលរដ្ឋវាយឡើងទ្រមខ្លួន ចាប់ប្រគល់ឲ្យសមត្ថកិច្ចនៅមុខក្រសួងព័ត៌មាន ។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ នារីរងគ្រោះបានធ្វើដំណើរតាមបណ្តោយផ្លូវខាងលើ ក៏បានជិះមកដល់មុខក្រសួងព័ត៌មាន ក៏ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូឌ្រីម សេ125 បានធ្វើសកម្មភាពឆក់ទៅលើរូបនាងបានសម្រេច ប៉ុន្តែជាអកុសលជនសង្ស័យបានផ្តួលម៉ូតូត្រូវបានប្រជាពលរដ្ឋក្របួចចាប់ បានម្នាក់ឯម្នាក់ទៀតកំពុងរត់គេចខ្លួនបាត់ ។

ជនសង្ស័យមានឈ្មោះថា ឌីណា ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើងទឹក នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ មុខរបរមិនពិតប្រាកដ ចំណែកម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ សមត្ថកិច្ចកំពុងតែស្រាវជ្រាវបន្ត។

ក្រោយពេលកើតហេតុប្រជាពលរដ្ឋដែលនៅកន្លែងនោះបានចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្រះចក ដើម្បីធ្វើទៅតាមច្បាប់៕ ស រស្មី


ចែករំលែក៖