ខេត្តកំពង់ស្ពឺ៖ ទ្រព្យសម្បត្តិមួយចំនួនម៉ូតូមួយគ្រឿង និងផ្ទះមួយខ្នងត្រូវ អគ្គិភ័យឆាបឆេះគ្មានសល់ដោយសារតែម្ចាស់ផ្ទះដុតទៀនហើយ ដាក់លើទូរទស្សន៍ ។ ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានចេញអន្តរាគមន៍ បាញ់ទឹកពន្លត់អស់រយៈពេល១ ម៉ោង ទើបគ្រប់គ្រងស្ថានការណ៍បាន មិនឆេះរាលដាលដល់ផ្ទះអ្នកជិត ខាងឡើយ ដោយអស់ទឹក២រថយន្ត ។
ប្រភពពីសមត្ថកិច្ចបានអោយ ដឹងថា ហេតុការណ៍នេះកើតឡើងកាល ពីវេលាម៉ោង៣និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ។ ម្ចាស់ផ្ទះឈ្មោះ ចាន់ មិនា ភេទប្រុស អាយុ៣៨ ឆ្នាំ នៅភូមិមុខខេត្ត សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
ប្រភពបន្តថា ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជា ពលរដ្ឋមួយខ្នងធ្វើអំពីឈើជាប់ដី ទំហំ៤ម៉ែត្រគុណ៦ម៉ែត្រ ម៉ូតូសង់កូរ៉េ ១គ្រឿង ពណ៌ក្រហម លុយខ្មែរ២លានរៀល និងសម្ភារប្រើប្រាស់មួយចំនួន ថែមទៀត ។
តាមការបំភ្លឺគឺករណីនេះកើត ឡើងបណ្តាលមកពីម្ចាស់ផ្ទះ អុជទៀនដាក់លើទូរទស្សន៍ហើយ ម្ចាស់កំពុងតែដេកលង់លក់ ស្រាប់តែទៀនដួលលើទូរទស្សន៍ ឆេះបន្តរាលដល់ផ្ទះ ហើយកិច្ចប្រតិបត្តិការនេះប្រើ ប្រាស់ឡានទឹកអស់ចំនួន២គ្រឿង និងកម្លាំងនគរបាល១០នាក់ ហើយរលត់ទៅវិញនៅវេលាម៉ោង៤និង៣០នាទីទៀបភ្លឺ ។
ទោះជាយ៉ាងណាសមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រឃាពករដ្ឋ ទាំងអស់សូមមានការប្រុងប្រយ័ត្នខ្ពស់កុំធ្វេសប្រហែសដូចករណីនេះ ៕ សេនាស័ក្តិ