ខេត្តឧត្តរមានជ័យ ៖ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង១០និង៣០នាទី អាជ្ញាធរថៃ បានបញ្ជូនប្រជាពលរដ្ឋខ្មែរម្នាក់ មកឲ្យអាជ្ញាធរកម្ពុជាវិញ តាមច្រកអន្តរជាតិជាំ ដែលមាន ឈ្មោះ សុខ អៀត ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។
រូបគេ ត្រូវទាហានថៃចាប់ខ្លួន ពេលចូលក្នុងទឹកដីថៃកាប់ឈើគ្រញូង កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់ កាប់ឈើគ្រញូង ចូលតាមច្រកអូរស្វាយ ជាប់គុកនៅខេត្តស៊ីសាកេត ប្រទេសថៃ។
បច្ចុប្បន្ន ពលរដ្ឋខ្មែរម្នាក់ ដែលថៃដោះលែងមកវិញ ត្រូវបានសមត្ថកិច្ចនៅមាត់ច្រកអន្តរជាតិជាំ បានអប់រំ រួចបានទៅស្រុកកំណើតវិញ ៕ ប៉ែន នួន