ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសទះមេការហាងផឹកស៊ី ៣កំភ្លៀង សង៤០០ដុល្លារ បញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញ៖ ជនបរទេស ចូលហាងផឹកស៊ី មិនឲ្យលុយ មេការហាងទៅតាមទារលុយ ទះ៣កំភ្លៀងសង៤០០ដុល្លារបញ្ចប់រឿង ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៣ទៀបភ្លឺ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩​ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ​ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា​ នៅមុនកើតហេតុ គេឃើញបុរសជាជនបរទេសម្នាក់ បានចូលផឹកស៊ី នៅក្នុងហាងមួយ ដល់ពេលគិតលុយអស់ចំនួន ៦៦.៥០ដុល្លារ និងថ្លៃស្រីអង្គុយកំដរ ១០ដុល្លារ​ ​ ស្រាប់តែជនបរទសរូបនោះបានដើរចេញធ្វើព្រងើយ​។ ភ្លាមនោះមេការហាងបានដើរ តាមជនបរទេសរូបនោះ រហូតមកដល់ចំណុចកើតហេតុ ក៏ជាអំពើហិង្សា ដោយបុរសជនជាតិបរទេសនោះ ទះមេការ៣កំភ្លៀងខ្ទប់ទៅនឹងកង់បីឥណ្ឌា​ ។

បន្ទាប់ពីកើតហេតុជនបរទេសរូបនេះ បានព្រមសងថ្លៃផឹកស៊ី និងជំងឺចិត្តទះ៣កំភ្លៀងចំនួន ៤០០$ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕ ជ្រោយពេជ្រ


ចែករំលែក៖