ខេត្តប៉ៃលិន៖ សិស្សសាលាវិទ្យាល័យភ្នំយ៉ាតម្នាក់ បានរងរបួសធ្ងន់ ខណ:ដែលសិស្សសាលាដូចគ្នានាំគ្នាលោត តែពួកគេ១ក្រុមលោតតែ២កាំជណ្ដើរទេ ចំណែកកុមារារងគ្រោះលោត៤កាំជណ្ដើរ បណ្ដាលឲ្យរងរបួសបាក់ឆ្អឹងកជើង ក្រោយមក ត្រូវបានលោកគ្រូ នាយករង និងសិស្សដូចគ្នាដឹកយកមកមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន តែលោកគ្រូពេទ្យបានពិនិត្យទៅលើកុមារារងគ្រោះធ្ងន់ពេក ក៏បញ្ជូនបន្តទៅពេទ្យខេត្តបាត់ដំបង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងសាលារៀនវិទ្យាល័យភ្នំយ៉ាត ក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ។ កុមារារងរបួសឈ្មោះ ថា រិទ្ធី ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្ស រស់នៅភូមិ សង្កាត់ ខាងលើ ។
បើតាមការរៀបរាប់ពីក្រុមសិស្សដូចគ្នាបានឲ្យដឹងថា នៅមុនពេលកើតហេតុ ពួកគេទាំងអស់នាំគ្នាទៅលោតកាំជណ្ដើរ ក្នុងសាលា នៅពេលម៉ោងសម្រាក ។
តាមក្រុមសិស្សដូចគ្នាបាននិយាយបន្តថា នៅពេលកំពុងលោត លើកាំជណ្ដើរនោះ តែក្រុមសិស្ស១ ក្រុមលោតបានតែ២កាំជណ្ដើរទេ ចំណែកជនរងគ្រោះលោត៤កាំ តែបានលោត១ដងហើយ ១ដងចុងក្រោយ ត្រូវបានមិត្តភក្តិ២នាក់ បានឃាត់មិនឲ្យលោត ពួកតែជនរងគ្រោះមិនស្ដាប់ ក៏ទៅលោត បណ្ដាលឲ្យបាក់ឆ្អឹងកជើងឆ្វេង រងរបួសតែម្ដង ត្រូវបានដឹកចូលពេទ្យ ។
បច្ចប្បន្នជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែក បញ្ជូនទៅព្យាបាលនៅពេទ្យខេត្តបាត់ដំបង ៕ ស សារ៉េត