ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់បើកបរម៉ូតូ ជែងម៉ូតូពីរគ្រឿងនៅពីមុខ ត្រូវរថយន្តធុនធំបុកកិនរងរបួសធ្ងន់ និងស្រាលម្នាក់

ចែករំលែក៖

ខេត្តប៉ៃលិន៖ យុវជន២នាក់បានរង របួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ពេលដែលយុវជនបាន បើកបរម៉ូតូជែងរថយន្ត ធុនធំ ត្រូវបានរថយន្តបុក បណ្ដាលឲ្យកិនចំពាក់ កណ្ដាលខ្លួនម្នាក់ ហើយ ១នាក់ទៀត បានផ្លោងចេញពីរថយន្ត ។ ក្រោយមកត្រូវបានកម្លាំង នគរបាលចរាចរណ៍ផ្លូវ គោរបស់អធិការស្រុក សាលាក្រៅ ចុះទៅវាស់វែង និងយករថយន្តសង្គ្រោះ របស់អធិការស្រុកសាលាក្រៅដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ខណ:នោះជនរងគ្រោះ ម្នាក់ដែលរងរបួសធ្ងន់ ក្រោយពីគ្រូពេទ្យជំនាញបានពិនិត្យរួចថា ធ្ងន់ធ្ងរពេក ក៏បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបងបន្ត ។

សមត្ថកិច្ចជំនាញ នគរបាលចរាចរណ៍នៃ អធិការស្រុកសាលាក្រៅ បានឲ្យដឹថា ករណីគ្រោះចរាចរណ៍ នេះបានកើតឡើងកាល ពីវេលាម៉ោង ១៦:០០ នាទី ថ្ងៃសុក្រ ១០រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ។

ប្រភពថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្ត នឹងម៉ូតូ ដោយសារម៉ូតូជនរងគ្រោះបើកបរក្នុងទិសដៅ ពីជើងទៅត្បូងជែងម៉ូតូ ២គ្រឿងនៅពីរមុខ ត្រូវបានរថយន្តបើកបរ ពីត្បូងបញ្ច្រាសទិសគ្នា ក៏បុកចំពីមុខបណ្ដាលឲ្យ កិនជនរងគ្រោះជាអ្នក បើកបរម៉ូតូចំ ពាក់កណ្ដាលខ្លួន រីឯអ្នករួមដំណើរផ្លោង ចេញពីរថយន្តរងរបួស ស្រាល ។

ហេតុការណ៍នេះស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ៥៩ ចំណុចមុខផ្សារសាលាក្រៅភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

សមត្ថកិច្ចចរាចរណ៍ ស្រុកបានបន្តថា ជនរងគ្រោះទាំងពីរនាក់ ទី ០១-ឈ្មោះ យ៉ន ចាន់ ភេទប្រុស អាយុ ១៩ឆ្នាំ បើកម៉ូតូម៉ាក MSX ពណ៌ខ្មៅ គ្មានស្លាកលេខ ពីជើងទៅត្បូង រងរបួសធ្ងន់។ ទី២-ឈ្មោះ ប្លង់ វាសនា ភេទ ប្រុស អាយុ២១ឆ្នាំ ជាអ្នករួមដំណើរ របួសស្រាល។ អ្នកទាំង២ មានទីលំនៅ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចនជំនាញបានបន្តទៀតថា ចំណែកអ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នុំពេញ 3E-5382 ។ ក្រោយពីកើតហេតុ អ្នកបើកបរបានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅ កន្លែងកើតហេតុតែម្តង ។

មូលហេតុបណ្ដាលមក ពីកត្តាមនុស្សបើកបរ ខ្វះការប្រុងប្រយ័ត្ន ។ អ្នកបើកបរម៉ូតូ ជេងរថយន្តផ្សេងទៀត ហើយជ្រុលចូលខាងស្ដាំ របស់រថយន្តដែលធ្វើ ដំណើរច្រាស់ទិសគ្នា ធ្វើឲ្យរថយន្តចាប់ហ្វ្រាំង មិនទាន់បុកពេញទំហឹង រួចកិនតែម្តង ។

បច្ចុប្បន្នអ្នករបួសត្រូវ បានបញ្ជូនទៅមន្ទីរពេទ្រដើម្បីសម្រាកព្យាបាល ចំណែកវត្ថុតាងត្រូវបាន យកទៅរក្សាទុកនៅ អធិការដ្ឋានគរបាល ស្រុកសាលាក្រៅ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕ ស សារ៉េត


ចែករំលែក៖