ព័ត៌មានទាន់ហេតុការណ៍៖

លើកកម្ពស់សមត្ថភាពយេនឌ័រ និងការគាំពារសង្គមដើម្បីអភិវឌ្ឍធនធានមនុស្ស

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការ ក្រសួងការពារជាតិ លើកឡើងថា: ការរៀបចំពិធីអបអរសាទរខួបលើកទី ១០៨ ទិវា អន្តរជាតិនារី ៨ មីនា ឆ្នាំ ២០១៩នេះ ឡើង គោលបំណងលើកទឹកចិត្តយោធិននារី កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) ដែលកន្លងមក បងប្អូនលះបង់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មគ្រប់សកម្មភាពក្នុងកិច្ចការពារបុព្វហេតុជាតិមាតុភូមិ រហូត ដល់មានការអភិវឌ្ឍដូចសព្វថ្ងៃ ។

លោកស្រីរដ្ឋលេខាធិការ ក្រសួងការពារជាតិ លើកឡើងដូច្នេះ ក្នុងឱកាសទស្សកិច្ចកំសាន្ត នៅបញ្ជាដ្ឋានកងទ័ពជើងទឹកមូល ដ្ឋានសមុទ្រ ។

កម្មវិធីនេះរួមមាន: ការរៀបចំមិទ្ទីញ ជិះនាវាកំ សាន្ត ជប់លៀង និងបោះតង់ស្នាក់នៅរួមគ្នាជាលក្ខណៈមិត្តភាព អបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី៨ មីនា ឆ្នាំ ២០ ១៩ និងមាន ការចូលរួមពីសំណាក់ លោកជំទាវ តំណាងនារីមកពីក្រសួង សុីវិលនិងគ្រួសារយោធិពលី ។ ពិធីនេះប្រព្រឹត្តទៅនារសៀលថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៩ នៅបញ្ជាដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្ទ ។

លោករដ្ឋលេខាធិការ ក្រសួងការពារជាតិ ក្នុងនាមសម្តេចពិជ័យសេនា ទៀ បាញ់ លោកជំទាវ អំពាវនាវដល់យោធិននារីទាំង អស់ក្នុង(ខ.ភ.ម)បន្តប្រឹងប្រែងពង្រឹងសមត្ថភាព ចូលរួមអនុវត្តការងារ ឱយមានប្រសិទ្ធភាព និងវឌ្ឍនភាព ស្របទៅនិងកំណែ ទម្រង់(ខ.ភ.ម) និងត្រូវប្រុងប្រយ័ត្ន ការញុះញង់ ពីក្រុមអគតិ ត្រូវពង្រឹងស្មារតី ឱយបានរឹងមាំ ជឿជាក់លើការដឹកនាំរបស់ប្រ មុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ជាប្រមុខ និងជាមគ្គុ ទ្ទេសក៍ដ៏ឆ្នើម នាំយកសន្តិភាពជូនប្រទេសជាតិមាតុភូមិ និងប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះដែរ គណអធិបតី ប្រគល់បាច់ផ្កាជូនលោកស្រីថ្នាក់ដឹកនាំចែកជូនដល់យោធិននារី ៥០០ នាក់នូវវត្ថុអនុស្សាវរីយ៍មានក្រមា អាវយឺត ដោយឡែកតំណាងគ្រូសារកងទ័ព ថែមជូនថវិកាមួយចំនួនទៀតផងដែរ ៕ សុខដុម


ចែករំលែក៖