ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្តីម្នាក់ធ្វើអត្តឃាតលើផ្ទះ សង្ស័យមានសតិមិនល្អ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានសម្រេចចិត្តចងកបញ្ជប់ជីវិតនៅផ្ទះដែលកំពុងសាងសង់ ដែលគេសង្ស័យអាចបណ្ដាលមកសតិមិនល្អ នេះបើតាមរបាយការណ៍នគរបាលប៉ុស្ដិ៍រដ្ឋបាលរកាត ។

ហេតុការណ៍ស្រ្តីធ្វើអត្តឃាតខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ១២រោច ខែមាឃ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចលើផ្ទះ ១ខ្នងដែលគេកំពុងសាងសង់ ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

យោងតាមរបាយការណ៍ នគរបាលប៉ុស្តិ៍រដ្ឋបាលរកាតស្រ្តីរងគ្រោះឈ្មោះ សៅ រឿន អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិ.ឃុំ កើតហេតុ ហើយស្រ្តីរងគ្រោះគាត់ចូលចិត្តផឹកស្រា ភ្លេចបាយ ភ្លេចទឹក ដើរផឹកស្រាពុំសូវចូលផ្ទះនោះទេ រហូតបាត់បង់សតិ ខណៈគាត់មានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ ។

ក្នុងរបាយការណ៍បន្តទៀតថា ស្រ្តីរងគ្រោះស្លាប់ដោយយកខ្សែនីឡុងចងកធ្វើអត្តឃាតពិតប្រាកដ ហើយអាចធ្វើសកម្មភាពក្នុងចន្លោះម៉ោង ៩.១០ យប់ ថ្ងៃទី២ ខែ មីនា ឆ្នាំ២០១៩ លុះនៅវេលាខាងលើ ទើបបង្កការភ្ញាក់ផ្អើលឡើង ៕ ប៉ឹម ពិន


ចែករំលែក៖