ព័ត៌មានទាន់ហេតុការណ៍៖

ដើរបាត់ពីផ្ទះ៤ថ្ងៃ បងប្អូនរកពុំឃើញ ស្រាប់តែមកដេកស្លាប់នៅក្នុងវត្ដពុទ្ធអណ្ដែត បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់មានស្មារតីវង្វេង និងមានជំងឺប្រចាំកាយ បានដើរបាត់ពីផ្ទះដោយពុំដឹងថាទៅណានោះទេ លុះ៤ថ្ងៃក្រោយមក ស្រាប់តែឃើញដេកស្លាប់ក្នុងវត្ដពុទ្ធអណ្ដែត ហៅវត្ដព្រែកហូរ ដោយសង្ស័យថា ការស្លាប់នេះគឺបណ្ដាលមកពីខ្យល់គរ ។ ករណីខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១១និង០៥នាទី ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច្ច័យក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កប ម៉ុស ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីចូលនិវត្តន៍ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើពុំដឹងជាមកពីណានោះទេ មកអង្គុយក្នុងវត្ដក្រោមដើមឈើ លុះមកដល់វេលាម៉ោងប្រមាណ១១ ស្រាប់តែមានក្មេងសិស្សសាលាម្នាក់មកប្រាប់គណះកម្មការ អាចារ្យវត្ដពុទ្ធអណ្ដែតថា តាម្នាក់អង្គុយក្រោមដើមឈើស្លាប់បាត់ទៅហើយ ភ្លាមនោះមានការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័តក្នុងវត្ដ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលជំនាញចុះមកធ្វើការពិនិត្យ កោសល្យវិច្ច័យ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរប្រាកដមែន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។ បន្ទាប់ពីធ្វើការពិនិត្យចប់ នគរបាលជំនាញទាក់ទងសាច់ញាតិ ដើម្បីប្រគល់សាកសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ប្រភពដដែលបន្ដទៀតថា តាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះជាមនុស្ស មានជំងឺទឹកនោមផ្អែម និងរោគថ្លើម ហើយវង្វេងផង ហើយជនរងគ្រោះបានបាត់ពីផ្ទះអស់រយះពេល៤ថ្ងៃហើយ ដោយពុំដឹងដើទៅកន្លែងណានោះទេ រីឯបងប្អូនបាននាំគ្នាដើររកគ្រប់ទីកន្លែងដែរ តែរកពុំឃើញទេ ។ លុះមកដល់ថ្ងៃកើតហេតុ ក៏ស្រាប់តែទទួលបានព័ត៌មានថា ជនរងគ្រោះស្លាប់នៅក្នុងវត្ដពុទ្ធអណ្ដែត ៕ស្អាងជ័យ


ចែករំលែក៖