ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចលុបអាជ្ញាប័ណ្ណមជ្ឈមណ្ឌលកម្សាន្តរ៉ក់ ក្រោយកម្លាំងមានសមត្ថកិច្ច បានបើកប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀនទ្រង់ទ្រាយធំ កាលពីថ្ងៃសៅរ៍ ៤រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃតី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានរកឃើញគ្រឿងញៀនចំនួន៤៨,៨១០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ៣១១នាក់ (ស្រី៥៦នាក់)។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលកម្សាន្តរ៉ក់ មានទីតាំង ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយអ្នកណាក៏ស្គាល់ដែរថា ជារបស់ឧកញ៉ា គិត ធាង។
យោងតាមកិច្ចសន្យា របស់លោក គិត ធាង ម្ចាស់មជ្ឈមណ្ឌលកម្សានរ៉ក់ បានសន្យាចំពោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ថា ១-មិនអនុញ្ញាតឲ្យមានការផលិតជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងអាជីវកម្មរបស់ខ្លួន។ ២-ត្រូវចូលរួម សហការជាមួយ អាជ្ញាធរមានសមត្ថកិច្ច និងរាយការណ័ជាបន្ទាន់ក្នុងករណីសង្ស័យ មានការផលិតចែកចាយ និងប្រើប្រាស់ថ្នាំញៀននៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន។ ៣-អនុវត្តតាមកិច្ចសន្យា ដែលបានសន្យា ជាមួយអាជ្ញាធរ មានសមត្ថកិច្ច ពេលសុំ បើកអាជីវកម្ម របស់ខ្លួន។
ក្នុងករណីលោកមិនអនុវត្តតាម សុខ ចិត្តទទួលខុសត្រូវតាមច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀនព្រមទាំងច្បាប់ផ្សេងៗទៀត។
សូមបញ្ជាក់ថា លោកពេជ្រ វិជ្ជាធរ ចៅក្រមសើុបសួរសាលាដំបូងរាជធានីភ្នំពេញ នាវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២ មីនា ឆ្នាំ២០១៩ បានសម្រេចចេញដីកាឃុំខ្លួនជនសង្ស័យ១៧នាក់ដាក់ពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ក្រោមការចោទ ពីបទប្រើប្រាស់សម្រួល និងចាត់ចែងចែកចាយសារធាតុញៀន។ ជនសង្ស័យទាំង១៧នាក់នេះ ត្រូវបានចម្រាញ់ចេញពីជាង៣០០នាក់ ដែលសមត្ថកិច្ចបង្ក្រាបនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ពាក់ព័ន្ធនឹងគ្រឿងញៀនជាង២១គីឡូក្រាមដែលរួមមាន៖
១-ឈ្មោះ សោម ស៊ីថង ភេទប្រុស អាយុ២១ឆ្នាំ ចាប់ក្នុងបន្ទប់លេខ២០៦ ជាជាងថតរូប ស្នាក់នៅផ្ទះលេខ៣៥E0 ផ្លូវលេខ១០៩ សង្កាត់វាលវង់ ខណ្ឌ៧ មករា។ ២-ឈ្មោះ សុខ សំណាង ភេទប្រុស អាយុ៣៩ឆ្នាំ ចាប់នៅបន្ទប់ លេខ២០៦ មុខរបរលក់ខោអាវតាមអនឡាញ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ច្បារអំពៅ ខណ្ឌ ច្បារអំពៅ ។៣-ឈ្មោះ ម៉េង សុផាន់ឋានៈ ភេទប្រុស អាយុ២១ឆ្នាំ ចាប់នៅបន្ទប់ លេខ២០៩ មុខរបរចុងភៅ ស្នាក់នៅផ្ទះជួលតាមផ្លូវត្រ សក់ផ្អែម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។៤-ឈ្មោះ សន សិរីសម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ ចាប់នៅបន្ទប់លេខ២០៩ មុខរបរចុងភៅស្នាក់នៅផ្ទះជួលតាមផ្លូវ ត្រសក់ផ្អែម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូន ពេញ ។
៥-ឈ្មោះ សេង សុខឃាង ហៅ ធីប៊ី ភេទប្រុស អាយុ២២ឆ្នាំ ចាប់នៅបន្ទប់ លេខ២០៩ មុខរបរមិនពិតប្រាកដស្នាក់ នៅផ្ទះ១៧៤ ផ្លូវលេខ១២៨ សង្កាត់មិត្ត ភាព ខណ្ឌ៧មករា។ ៦-ឈ្មោះ ញី ជីលាំង ភេទប្រុស អាយុ២២ឆ្នាំ ចាប់នៅបន្ទប់លេខ២៦០ មុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ៦០A ផ្លូវលេខ៤៤០ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ។ ៧-ឈ្មោះ ឈុន ប៊ុនរ៉ានិ ភេទស្រី អាយុ២១ឆ្នាំ ចាប់នៅបន្ទប់លេខ២៥៨ មុខរបរលក់ខោអាវតាមអនឡាញ ស្នាកនៅផ្ទះ១៣A ផ្លូវលំ ភូមិប៉ប្រក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ៨-ឈ្មោះ នុយ វី ភេទប្រុស អាយុ២៦ឆ្នាំ ចាប់នៅបន្ទប់លេខ២៥៤ ជាសន្តិសុខនៅអង្គការមួយ ស្នាក់នៅផ្ទះជួលលេខ៥៧ ផ្លូវលេខ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
៩-ឈ្មោះ នឹម រតនៈ ភេទប្រុស អាយុ២១ឆ្នាំ ចាប់នៅបន្ទប់លេខ២៥៤ ជាចុងភៅ ស្នាក់នៅផ្ទះជួលតាមផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
១០-ឈ្មោះ ឡេង សុបញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ចាប់នៅបន្ទប់លេខ២៥៧ ជាសិស្ស ស្នាក់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។ ១១-ឈ្មោះ ថុង សារិន ភេទប្រុស អាយុ៣០ឆ្នាំ ចាប់នៅបន្ទប់លេខ២៥៧ ជាជាងកាត់សក់ ស្នាក់នៅផ្ទះលេខ១៣៣ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ខណ្ឌដូនពេញ។ ១២-ឈ្មោះ ឌួង សុផាត ភេទប្រុស អាយុ ២១ឆ្នាំ ចាប់នៅបន្ទប់លេខ២០២ ជា តន្រី្តករស្នាក់នៅផ្ទះលេខ១២៣E0 ផ្លូវ លេខ២២៣ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។ ១៣-ឈ្មោះ ឡេង ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ចាប់នៅបន្ទប់លេខ២១០ ជាជាងជួសជុលម៉ូតូ ស្នាក់នៅផ្ទះលេខ ៥១៨ ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ។ ១៤-ឈ្មោះ ឈាន វាសនា ភេទប្រុស អាយុ២១ឆ្នាំ ចាប់នៅបន្ទប់លេខ២០៧ បុគ្គលិកអុីនធើណេត ស្នាក់នៅផ្ទះលេខ៧៩BE១ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក ។
១៥-ឈ្មោះ រ៉ា ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ ចាប់នៅបន្ទប់លេខ២០៧ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៤១ ផ្លូវបេតុងបុរីហុងឡាយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។១៦-ឈ្មោះ វ៉ា សុខហេង ភេទ ប្រុស អាយុ៤៧ឆ្នាំ ជាសន្តិសុខ ស្នាក់នៅ ផ្ទះជួលតាមផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មី ទី៣ ខណ្ឌដូនពេញ ។
១៧-ឈ្មោះ ចែត្រ ធូន ភេទប្រុស អាយុ៤៥ឆ្នាំ ជាសន្តិសុខ ស្នាក់នៅផ្ទះជួលតាមផ្លូវត្រសក់ផ្អែម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យត្រូវបាននាំទៅឃុំខ្លួនបណ្តោះអាសន្ននៅ ពន្ធនាគារព្រៃស។ សមាសភាពក្រុមជន ដែលជាប់ឃុំនេះ មិនមែនជាមេខ្លោងនាំ ចូលគ្រឿងញៀនទៅក្នុង មជ្ឈមណ្ឌល កម្សាន្តរ៉ក់នោះឡើយ។ មិនដឹងថាសមត្ថ កិច្ចនឹងស្រាវជ្រាវរកមេខ្លោងបន្តទៀតឬ បែបណានោះទេ ហើយការទន្ទឹងរង់ចាំពីសន្និសីទសារព័ត៌មានមួយក៏មិនមានការរៀប ចំធ្វើនៅឡើយដែរ ៕ នរិន្រ្ទ