ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរសង្កាត់ចោមចៅ៣ ចុះពិនិត្យ សម្របសម្រួលដោះស្រាលផលប៉ះពាល់ ដងផ្លូវកំពុងសាងសង់

ចែករំលែក៖

ភ្នំពេញ ៖ ផ្លូវបេតុងកំពុងសាងសង់ថ្មី ក្រោមគម្រោងរបស់ សាលារជធានីភ្នំពេញ ដែលសាងសង់ ជាតំណរភ្ជាប់ពីផ្លូវជាតិលេខ៤ តទៅផ្លូវជាតិលេខ៣ ក្នុងភូមិសាស្រ្ត ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ដើម្បីបញ្ជៀសនូវវិបត្តិកកស្ទះចរាចរណ៍ ស្របពេលដែល ស្ពានអាកាសចោមចៅកំពុងសាងសង់ ហើយផ្លូវខាងលើកំពុងតែសាងសង់ ក៏ប៉ុន្តែ ទន្ទឹមទៅនឹងពង្រីក បង្កលក្ខណៈ បម្រើឲ្យការងារស្ថាបនា ផ្លូវ ប្រព័ន្ធលូ ឲ្យដំណើរការបានដោយរលូន នៅព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩នេះ អាជ្ញាធរសង្កាត់ចោមចៅ៣ ដឹកនាំកម្លាំងចុះទៅពិនិត្យ សម្របសម្រួល រវាងប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន ជាមួយ អ្នកម៉ៅការសាងសង់ផ្លូវ ជុំវិញផលប៉ះពាល់ ។

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ បានបានឲ្យដឹងថា ផ្លូវបេតុងកំពុងសង់ថ្មី ប្រវែង៤៥០ម៉ែត្រ របស់សាលារជធានីភ្នំពេញ ទទឹង៩ម៉ែត្រ រួមទាំង ប្រព័ន្ធលូអមសងខាង កំពុងដំណើរការ តែចំណុចខ្លះតម្រូវការចំបាច់ ពង្រីក ដើម្បីបើកផ្លូវឲ្យបានទំហំ៩ម៉ែត្រ តែងបានប៉ះពាល់ ទើបនៅព្រឹកថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩នេះ ឫជ្ញាធរចុះទៅសម្របសម្រួល ក្រុមហ៊ុនរោងចក្រកាត់ដេរ ដែលតម្រូវកកាយ ជើងរបង ខាងមុខដើម្បីដាក់ប្រព័ន្ធលូ ។

អាជ្ញាធរសំណូមពរផងដែរ ដល់បងប្អូនប្រជាពលរដ្ឋ ក្រុមហ៊ុនឯកជន ដែលមាននៅតាមដងផ្លូវ ចំណុចកំពុងសាងសង់ផ្លូវខាងលើ មានការយោគយល់និងសហការ ដើម្បីសង់ផ្លូវជាប្រយោជន៍រួម ៕ សុខាសែនជ័យ


ចែករំលែក៖