ព័ត៌មានទាន់ហេតុការណ៍៖

ចេញពីលក់ឥវ៉ាន់នៅកោះពេជ្រ ជិះម៉ូតូទៅផ្ទះត្រូវរថយន្តបុកស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​​បាន​បង្ក​ការភ្ញាក់ផ្អើល​នៅតាម​បណ្ដោយ​ផ្លូវជាតិលេខ​៥ ត្រង់ចំណុច​មុខខារ៉ាអូខេ​ដាយ​មិន​ សោ​ន ក្នុង​សង្កាត់ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៩ ។​

​ជនរងគ្រោះ​(​សព​)​មានឈ្មោះ នឹម សុផល ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្នាក់​នៅក្នុង​ផ្ទះជួលម្ដុំ​ផ្សារ​ព្រែក​ព្នៅ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ។​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​Zoommer x ពណ៌​ស លាយ​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FW-4915 ។

រថយន្ដ​២​គ្រឿង​ដែល​មិន​ស្គាល់​ម៉ាក​បានធ្វើ​ដំណើរ​ស្របទិស​គ្នា​ក្នុង​ល្បឿន​លឿន​ព្រមទាំង​បាន​កៀរ​បុរសរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​ដួល​និង​កិន​អូស​ជិត​១០​ម៉ែត្រ​បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​ស្លាប់​ភ្លាមៗ​ ឯ​រថយន្ត​ទាំងពីរ​គ្រឿង​បាន​បើក​រត់​គេចខ្លួនបាត់​ស្រមោលតែម្តង៕ធឿនព្រែកជ័យ


ចែករំលែក៖