ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងតូចអាយុ៤ឆ្នាំ ម្នាក់ ដើរឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹង រងរបួសក្បាលធ្ងន់ធ្ងរ ហើយថែមល្បឿន រត់គេចបាត់ស្រមោល

ចែករំលែក៖

ខេត្តរតនគិរី៖ កូនក្មេងតូចម្នាក់ដើរ ឆ្លងផ្លូវត្រូវម៉ូតូបុកពេញ ទំហឹងទាំងកម្រោលរង របួសក្បាលជាទម្ងន់ ដេរច្រើនថ្នេរ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ លើផ្លូវជាតិ ពីស្រុកបរកែវ ទៅស្រុកអណ្តូងមាស ត្រង់ចំណុចមុខផ្ទះស្ថិត ក្នុងភូមិយឺន ឃុំកក់ ស្រុកបរកែវ ខេត្ត រតនគិរី ។

ប្រភពបានឲ្យដឹងថា ក្មេងរងគ្រោះឈ្មោះ ណាង វណ្ណា ភេទប្រុស អាយុ៤ឆ្នាំ រស់នៅភូមិយឺន ឃុំកក់ ស្រុក បរកែវ ខេត្តរតនគិរី រងបួស ធ្ងន់បែកក្បាល ដេរជាច្រើនថ្នេរ ។

ប្រភពបន្តថា ម៉ូតូបង្កបានបើក បររត់គេចខ្លួនបាត់ ស្រមោលភ្លាមៗផងដែរ បន្ទាប់ពីកើតហេតុ ។

ក្មេងរងគ្រោះត្រូវបាន បញ្ជូនទៅព្យាបាលនៅ មណ្ឌលសុខភាពស្រុកបរកែវភ្លាមៗ ៕ ជីវន្ត័


ចែករំលែក៖