ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌ ចំការមន ចុះបិទក្លិបម៉ៃអាមី ទីតាំង១៥៩ ដោយសង្ស័យអត់ច្បាប់ អនុញ្ញាត កាលលវេលាម៉ោង៤និង៣០នាទី រសៀល ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៩ នៅចំណុចមុខស្ថានីយទូរទស្សន៍ អប្សរា ដែលស្ថិតនៅតាមបណ្តោយផ្លូវ ៣៦០ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមនបាន ឲ្យដឹងថា នៅរសៀលនេះ កម្លាំងចម្រុះដឹកនាំដោយគណៈ បញ្ជាការឯកភាពខណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ មានការចូលរួមពីមន្ទីរទេសចរណ៍ និងក្រសួងបរិស្ថានក្រោយពីមានពាក្យបណ្ដឹងប្រជាពលរដ្ឋថាក្លិបម៉ៃអាមី មានទីតាំង១៥៩ ដែលបញ្ចេញសំឡេងមកក្រៅ ខ្លាំងៗ ធ្វើឲ្យប៉ះពាល់ រំខានការដេកពួនរបស់ប្រជាពល រដ្ឋអ្នករស់នៅជិតខាង ទើបអាជ្ញាធរចុះមកត្រួតពិនិត្យ និងសួរនាំថា តើមានលិខិតអនុញ្ញាត បើកក្លិបកំសានដែរទេ ។
លោក ព្រុំ សំខាន់អភិបាលខណ្ឌបាន បញ្ជាក់ថា យោងតាមការអនុញ្ញាត ពីលោក ឃួង ស្រេង អភិបានក្រុងភ្នំពេញ ហើយទីតាំងខាងលើត្រូវបានបិទជាបណ្ដោះអាសន្នសិន ដោយក្លិបនេះគ្មានការអនុញ្ញាតដោយឡែកម្ចាស់ទីតាំងបានចូល រួម តែមិនព្រមផ្ដិតមេដៃក៏ដោយ តែសូមប្រាប់ថា មិនផ្ដិតមេដៃ តែមិនអាចបើកក្លិបនេះចាប់ពីម៉ោងកម្លាំងសរសេរធ្វើកំណត់ ហេតុ ហើយបើរឹងទទឹងបើកដំណើរការនោះកុំថា គណៈបញ្ជាការចុះចាប់ទាំងយប់ឲ្យសោះ ។
តែក្រោយមក ក៏បានរៀបរាប់ពីម្ចាស់ទីតាំងខាងលើបានស្ដាប់ការពន្យល់ណែនាំរួចក៏បានចូលរួមថែមទាំងផ្ដិតមេដៃផ្អាកជាបណ្ដោះអាសន្ន រង់ចាំចូលខ្លួនដោះស្រាយរឿង ប៉ះសំឡេងរំខាន និងមានលិខិតអនុញ្ញាតទើបអាចបើកដំណើរវិញ តែជាចុងក្រោយសូមឲ្យម្ចាស់ទីតាំង បិទស្លាកក្នុងក្លិបខ្លួនថា (គ្មានការជួញដូរ ឬប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ជាពិសេសការរួមភេទ និងជួញដូរមនុស្សខុសច្បាប់ សូមប្អូនជាយុវជនទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀនដោយធ្វើឲ្យខូចអនាគត និងខាតបង់ទ្រព្យសម្បត្តិក្នុងគ្រួសារ យើងជាទំពាំងស្នងឫស្សី បើសិនជាមានករណីពិសេសដូចខាងលើ មេត្តារាយការណ៍មកអាជ្ញាធរ ឲ្យបានលឿនបំផុត) អរគុណដែលបានចូលរួមទប់ស្កាត់អពើខុសច្បាប់ផ្សេង ៕ ស រស្មី