ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញា​លក់ និងចែកចាយគ្រឿង​ញៀន​៤​ករណី​​ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្ត​បន្ទាប់ បានមនុស្សប្រុស ស្រីចំនួន៦នាក់

ចែករំលែក៖

ខេត្ត​ព្រះសីហនុ ៖ លោក​វរសេនីយ៍ទោសួស សីលា នាយ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថាៈ​ កាល​ពី​ពេល​ថ្មី​ៗ​ កន្លង​ទៅ​នេះ​ សមត្ថកិច្ច​នគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ បាន​បើកប្រតិបត្តិ​ការជា​បន្ត​បន្ទាប់​ បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ​ចំនួន​៤ករណី​ ឃាត់ខ្លួន​អ្នក​បំពាន​គ្រឿង​ញៀន​ ​ចំ​នួន​៦នាក់​ រឹបយកបាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ ​ចំនួន​១៧​កញ្ចប់​ នៅ​ទី​កន្លែង​ផ្សេង​ៗ​គ្នា ។

ប្រភពបន្តថា ១-ថ្ងៃទី​ ៦ ខែមិនា ឆ្នាំ២០១៩​ ម៉ោង២៣: ៣០ នាទី ស្ថិតនៅក្រុមទី ៨ ភូមិ​ ៤ សង្កាត់លេខ ៤ ក្រុង /ខេត្តព្រះសីហនុ បានឃាត់ខ្លូនជនសង្ស័យ ១នាក់ ឈ្មោះ ធី សុភ័ណ្ឌ ភេទស្រីអាយុ ៣៨ ឆ្នាំ មុខរបរ មិនពិតប្រាកដ​ ចាប់​បានម្សៅក្រោមពណ៌​ស​ថ្លា​ សង្ស័យជាសាធាតុញៀន​ ចំនួន ២ កញ្ចប់ ដែលជនសង្ស័យ​បាន​ទម្លាកចុះ​ ពេល​ដែល​ សមត្ថកិច្ច​ឃាត់ខ្លួន​ ។

២-​ថ្ងៃទី៧ ខែមីនា​ ឆ្នាំ២០១៩​ ម៉ោង១:០០ នាទី ស្ថិតនៅក្រុមទី ៨ ភូមិ៤ សង្កាត់លេខ៤ ក្រុង /ខេត្តព្រះសីហនុ បាន​ឃាត់ខ្លួនជនសង្ស័យ​ ១នាក់ឈ្មោះ វង្ស សីហាក់ ភេទប្រុស​ អាយុ២៦ ឆ្នាំមុខរបរ មិនពិតប្រាកដ​ ចាប់​យក​បាន​ ម្សៅក្រោមពណ៌​ស​ថ្លាសង្ស័យជាសាធាតុញៀនចំនួន៧កញ្ចប់ទូរស័ព្ទ ចំនួន២ គ្រឿង។

៣-ថ្ងៃទី៧​ខែមីនា​ ឆ្នាំ២០១៩​ វេលាម៉ោង២២:៤០ នាទី ស្ថិតនៅក្រុមទី ១៤ ភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ ឃាត់ខ្លូនជនសង្ស័យ១នាក់ ឈ្មោះ ណុប នឿន ភេទប្រុសអាយុ ២៥ ឆ្នាំ មុខរបរ​ ជាងដែក ឆែកឆេរ​លេី​ខ្លួន​រក​ឃើញ​ ថ្នាំ​ញៀនចំនួន​៧ កញ្ចប់ (ធំ៣​កញ្ចប់​ តូច ៤​កញ្ចប់​) ទូរស័ព្ទចំនួន ១ គ្រឿង ។

៤-ថ្ងៃទី​៨ ខែមីនា​ ឆ្នាំ២០១៩ ម៉ោង ២:២០ នាទី​ ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់លេខ ៤ ក្រុង/ខេត្តព្រះសីហនុ បានឃាត់ខ្លូនជនសង្ស័យចំនួន ៣ នាក់៖ ១-ឈ្មោះដួង បញ្ញា ភេទ​ប្រុសអាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ​។ ២-​ឈ្មោះ កែវ សាន្ត ភេទប្រុសអាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ។ ៣-ឈ្មោះ សុខ សុវណ្ណាពេជ្រ ភេទប្រុសអាយុ ៣៦ ឆ្នាំ មុខរបរជាងសំណង់ ចាប់​យក​បាន​ថ្នាំញៀន​ ចំនួន២ កញ្ចប់ (សូមបញ្ជាក់ជារបស់ឈ្មោះ ដួង បញ្ញា) ។

ករណីនេះ​ សមត្ថកិច្ច​បានកសាង សំណុំរឿង តាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖