ព័ត៌មានទាន់ហេតុការណ៍៖

បុរស២នាក់ផ្ទុះហិង្សាដាក់គ្នា ម្នាក់ដេកពេទ្យ ម្នាក់ទៀតជាប់ខ្នោះ

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់បានរងរបួសធ្ងន់បែកជិតភ្នែក ពេលដែលបុរសរូបនោះ និងជនសង្ស័យបានចូលរួមផឹកស៊ីនៅផ្ទះមេភូមិថ្មលកែងនៅខាងកើតស្ទឹងជិតវត្តចាស់ ពេលកំពុងផឹកស៊ីជុំគ្នាស្រាប់តែជនរងគ្រោះបាននិយាយរឿង៣ខែមុន ធ្វើឲ្យជនសង្ស័យខឹងក៏មានទំនាស់ពាក្យសំដីដាក់គ្នា ក៏បានប្រើអំពើហិង្សា វាយគ្នាទៅវិញទៅមកស្រាប់តែជនសង្ស័យបានប្រើកណ្ដាប់ដៃវាយជិតភ្នែកចំពេញទំហឹងបណ្ដាលឲ្យបុរសរងគ្រោះសន្លប់នៅកន្លែងកើតហេតុ ក្រោយមក ត្រូវបាន អ្នកផឹកស៊ីជាមួយដឹកចូលពេលឃុំ ដើម្បីឲ្យគ្រូលាង និងដេរអស់១០ថ្នេរជាង។

លោក រី ដារា អធិការស្រុកសាលាក្រៅបានឲ្យដឹងថា ក្នុងករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ២០:០០ នាទី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងកើតវត្តចាស់ ស្ថិតក្នភូមិថ្នល់កែង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនរងគ្រោះឈ្មោះ ពាំង ពន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអគ្គិសនី រីឯជនបង្កឈ្មោះ យ៉ង់ សំរិត ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករអគ្គិសនីដូចគ្នា ជនសង្ស័យមានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្ន អ្នកទាំងពីរស្នាក់នៅបណ្តោះអាសន្នក្នុងភូមិ ឃុំ កើតហេតុខាងលើ ។

លោក អធិការបានបន្តថា ករណីនេះបណ្ដាលមកពីមានទំនាស់ពាក្យសម្ដីនឹងគ្នា ៣ខែមុននៅពេលម៉ោងធ្វើការ លុះពេលដល់យប់ ក្នុងឱកាសចូលរួមផឹកស្រាស្រវឹងផ្ទះលោកមេភូមិរួច ក៏បង្កជម្លោះឈានទៅដល់ការប្រើហិង្សាដាក់គ្នា ម្នាក់ដេកពេទ្យ ម្នាក់ទៀជាប់ខ្នោះ ។

បច្ចុប្បន្នជនបង្កត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី ៕ ស សារ៉េត


ចែករំលែក៖