ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ស្រវឹងស្រាជោកជាំ លួចធ្វើអត្តឃាត ដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពងធំ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ លួចចងកធ្វើអត្តឃាតខ្លួនឯងកាលពី វេលាម៉ោង១៥និង៣០នាទី ថ្ងៃចន្ទទី១១ ខែមីនា ឆ្នាំ២០១៩ នៅភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថាសពឈ្មោះ ប៉ាត គុណឡុង ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិសង្គមថ្មី ឃុំតាំងក្រសាំង ស្រុកសន្ទុកខេត្តកំពងធំ។

តាមការបំភ្លឺរបស់ឈ្មោះ លីស្រីអែម ភេទស្រី អាយុ២២ឆ្នាំ ត្រូវជាប្រពន្ធរបស់សព បានរៀបរាប់ថា ប្តីរបស់គាត់ កន្លងមកតែងផឹកស្រា ពេលស្រវឹងរកតែរឿងគាត់។

មុនពេលកើតហេតុ ប្តីគាត់បានស្រវឹងហើយបានរក រឿងគាត់ ហើយបានដុតផ្ទះ ខ្លួនឯង គាត់ក៏បានពន្លត់ទាន់ពេល ហើយក៏បានប្រតាយប្រតប់គ្នា យកលុយ ទៅផឹកទៀត ពេលត្រឡប់មកផ្ទះវិញគាត់បានស្តីបន្ទោសខ្លះៗ ប្តីគាត់ក៏បានចូលសំងំនៅក្នុងខ្ទម រួចបិទទ្វារនៅម្នាក់ឯង រីឯគាត់វិញ បាននាំកូនអង្គុយនៅក្រៅផ្ទះ លុះបានរយៈពេល កន្លះម៉ោង កូនគាត់ឈ្មោះ រតន: បានចូលក្នុងខ្ទមមុនហើយក៏ចេញមកវិញ ប្រាប់គាត់ថា៖ ប៉ា ចងកស្លាប់ក្នុងខ្ទមហើយ ឮកូនប្រាប់ដូច្នេះគាត់ក៏ស្ទុះចូលទៅមើលក្នុង ខ្ទម ក៏បានប្រទះឃើញ ប្ដីរបស់គាត់ចងក និងខ្សែរស្មាច់ភ្ជាប់នឹងឈើរ ផ្លានដំបូលខ្ទម ឃើញដូច្នេះគាត់ ក៏ស្រាយយកប្ដីដាក់មក ក្រោម បន្ទាប់មកក៏ចេញ មកស្រែកប្រាប់ ញាតិជិតខាង ឲ្យមកជួយមើល ហើយក៏មិនអស់ចិត្ត បានដឹកសពប្ដីយកទៅមណ្ឌល សុខភាពតាំងក្រសាំង ពេលយកទៅដល់ គ្រូពេទ្យប្រាប់ថា ប្តីគាតបានស្លាប់បាត់ទៅហើយ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាល នឹងគ្រូពេទ្យ នៅទីនោះ ពិនិត្យសាកសព ឃើញ មានស្នាមជាំខ្មៅ រាងបញ្ឆិតទៅលើ កខាងក្រោយ មានទំហំ1cm នៅលើដងខ្លួន ពុំឃើញមានស្លាកស្នាមឡើយរួចសនិដ្ឋានថាពិតជាស្លាប់ដោយសារចងករពិតមែន រួចបានធ្វើកំណត់ហេតុប្រគល់ សពជូនគ្រួសារឲ្យសាចញាតិក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី។ មូលហេតុ ស្រវឹងស្រាជោកជាំវង្វេងវង្វាន់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖