ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិអាជីវកម្មឌីជីថល (SADIF) វិនិយោគក្នុងក្រុមហ៊ុនពីរ

ចែករំលែក៖

ភ្នំពេញ៖ មូលនិធិសម្រាប់អាជីវកម្មបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata (SADIF) បានប្រកាសពីការវិនិយោគចុងក្រោយបំផុតរបស់ខ្លួន ក្នុងក្រុមហ៊ុន Okra Solar ដែលជាក្រុមហ៊ុនផ្គត់ផ្គង់កម្មវិធីថាមពល solar ក្នុងប្រទេសកម្ពុជា និងក្រុមហ៊ុន Sousdey Cambodia ដែលជាកម្មវិធីទីផ្សារបែបឌីជីថល និងដំណោះស្រាយសហគ្រាសសម្រាប់ការគ្រប់គ្រងទំនាក់ទំនងជាមួយអតិថិជន។

តាមរយៈការចូលរួមជាមួយនឹងក្រុមហ៊ុន Morakot Technology, Joonaak Delivery, Nham24 និង Agribuddy ក្រុមវិនិយោគគិននៃអាជីវកម្មឌីជីថលក្នុងស្រុករបស់មូលនិធិ SADIF បានពង្រីកវិសាលភាពរបស់ខ្លួនរហូតដល់៦ក្រុមហ៊ុន។

លោក គឹម បូរ៉ា ដៃគូរបស់ក្រុមហ៊ុន Mekong Strategic Partners ជាក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រងមូលនិធិ SADIF បានឲ្យដឹងថា៖ «ការវិនិយោគរបស់យើងទៅក្នុងក្រុមហ៊ុន Okra បញ្ជាក់ពី សារសំខាន់នៃរបកគំហើញថ្មី ដើម្បីដោះស្រាយ បញ្ហាទាក់ទងទៅនឹងប្រជាពលរដ្ឋដែលខ្វះខាតការផ្គត់ផ្គង់បំផុត ខណៈពេលដែលពួកគេបន្តការចូលរួមផ្តល់នូវកំនើនសេដ្ឋកិច្ចនិងបង្កើតឥទ្ធិពលក្នុងមាត្រដ្ឋានសកល។ ក្រុមហ៊ុន Sousdey Cambodia ផ្តោតលើល្បឿន ក៏ដូចជាទំហំនៃកម្មវិធីដែលមានមូលដ្ឋានលើ AI ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការចូលរួមរបស់អតិថិជន»។

ក្រុមហ៊ុន OKRA SOLAR: ថាមពលឆ្លាតវៃសម្រាប់ទាំងអស់គ្នាដោយត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៦ ក្រុមហ៊ុន Okra ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាបែប “Internet of Things (IoT)” ដោយជួយសហគមន៏ជនបទដាច់ស្រយាលក្នុងការទទួលបានបច្ចេកវិទ្យាពន្លឺព្រះអាទិត្យដែលមានតំលៃសមរម្យដោយប្រើបច្ចេកវិទ្យាថាមពលចែកចាយទំនើប។កម្មវិធី software របស់ក្រុមហ៊ុននេះ អាចយកបន្ទះ solar និងអាគុយ ដើម្បីដំឡើងទៅជាប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច (Microgrids) ឆ្លាតវៃ សម្រាប់ការផ្គត់ផ្គង់អគ្គិសនីដល់គ្រួសារដាច់ស្រយាល ក្នុងការប្រើប្រាស់។

លោក Afnan Hannan សហស្ថាបនិកក្រុមហ៊ុន Okra បានមានប្រសាសន៍ថា៖ «យើងមានការរំភើបខ្លាំងណាស់ក្នុងការទទួលបានការគាំទ្រពីមូលនិធិ SADIF។ នេះគឺជារឿងធម្មតាមួយ ក្នុងការធ្វើជាដៃគូជាមួយក្រុមហ៊ុន Smart ខណៈដែលយើងប្រើបណ្តាញភ្ជាប់រួចជាស្រេច ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យពីចម្ងាយទៅលើប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូចដែលហៅថា Internet of Things (IoT) microgrids របស់យើង។ បណ្ដាញភ្ជាប់ ពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការប្រមូលទិន្នន័យឧបករណ៍ចាប់សញ្ញា និងបញ្ជូនការគ្រប់គ្រងដែលយើងត្រូវការដើម្បីធានាថា សហគមន៍មានលទ្ធភាពប្រើប្រាស់ថាមពល»។

លោក ថូម៉ាស់ ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានបញ្ជាក់ថា៖ «អគ្គិសនីគឺជាកត្តាចាំបាច់មួយសម្រាប់ជីវភាពរស់នៅរបស់មនុស្សទូទៅ ប៉ុន្តែ មនុស្សជាង១,២ពាន់លាននាក់នៅក្នុងពិភពលោកបន្តរស់នៅដោយគ្មានអគ្គិសនីគ្រប់គ្រាន់។ បច្ចេកវិទ្យាខុសប្លែកពីគេ និងគំរូអាជីវកម្មរបស់ក្រុមហ៊ុន Okra មានសមត្ថភាពផ្គត់ផ្គង់ និងឆ្លើយតបជាវិជ្ជមានដល់ពលរដ្ឋដែលរស់នៅគ្នានអគ្គីសនីក្នុងប្រទេសកម្ពុជា និងផ្គត់ផ្គង់លើពីនេះទៅទៀត»។

ក្នុងការបញ្ចូលទុនវិនិយោគក្នុងពេលនេះ មូលនិធិ SADIF គឺជាសហវិនិយោគិន ជាមួយមូលនិធិ Schneider Energy Access Fund (Schneider Electric)។ មុនពេលទទួលបានហិរញ្ញវត្ថុពីមូលនិធិ SADIF ក្រុមហ៊ុន Okra ទទួលបានការគាំទ្រពីអង្គការសំខាន់ៗ ដូចជាអង្គការ UKAid និង អង្គការ SNV Netherlands Development Organization ៕ វឌ្ឍនា


ចែករំលែក៖