ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃ រាលដាលជិតដល់លំនៅឋានរបស់ប្រជាពលរដ្ឋ សមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មានករណីអគ្គិភ័យភ្លើងឆេះព្រៃ រាលដាលមកជិតដល់ផ្ទះប្រជាពលរដ្ឋ សំណាងល្អ មិនបានឆាបឆេះផ្ទះ ព្រោះសមត្ថកិច្ច យករថយន្ដសង្គ្រោះអគ្គិភ័យជួយពន្លត់បានទាន់ពេល ។

ហេតុការណ៍បានកើតឡើងនៅល្ងាចថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅ ត្រង់ចំណុចដីចំការរបស់ក្រុមហ៊ុន បាយអូហ្គាឌេន ក្នុងភូមិដីក្រហម ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានការរាយណ៍ពីប្រជាពលរដ្ឋ កម្លាំងជំនាញអគ្គិភ័យ និងកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោកវរសេនីយ៍ឯក អ៊ីន កាយ អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានចុះពន្លត់ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ០១ គ្រឿង និងមានការសហការពីអធិការដ្ឋាននគរបាលស្រុកអន្លង់វែង១គ្រឿងសរុបចំនួន២គ្រឿងបានពន្លត់ឲ្យរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តដឹកទឹកអស់ចំនួន៤ឡាន ។

សមត្ថកិច្ចបានបន្តថា អគ្គិសភ័យដែលបានកើតឡើង បង្កការភ្ញាក់ផ្អើល និងមានការព្រួយបារម្ភ និងភ័យខ្លាចរាលដាល ឆាបឆេះដល់ផ្ទះសម្បែង និងផលដំណាំរបស់ពួកគាត់នោះ វាបណ្ដាលមកពីមានអ្នកដើរដុតព្រៃ ទើបមានការឆេះរាលដាលបែបនេះ ៕ ប៉ែន នួន


ចែករំលែក៖