ព័ត៌មានទាន់ហេតុការណ៍៖

បុរសមិនស្គាល់អត្តសញ្ញាណចងកធ្វើអត្តឃាតបង្កឲ្យភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ បុរសមិនស្គាល់អត្តសញ្ញាណ ម្នាក់ត្រូវបានស្ត្រីអ្នកបេះបន្លែនៅពេលយប់ ប្រទះឃើញស្លាប់ ផ្អែកជាប់របងថ្មដីមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ សមត្ថកិច្ចចុះទៅពិនិត្យ ។

ការប្រទះឃើញនេះគឺស្របពេលដែលស្ត្រីរូបនេះទៅបេះផ្កា កំប្លោកនៅពេលយប់ដើម្បី លក់យកលុយមកផ្គត់ផ្គង់ជីវភាពគ្រួសារ ។

ការប្រទះឃើញនេះកើតឡើង កាលពីវេលាម៉ោង១និង៣៥នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចដីទំនេខាងលិច សួនឧស្សាហកម្ម វ៉ាយសេវ៉េន២ ស្ថិតក្នងភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

នគររបាលស្រុកសំរោងទង បានឲ្យដឹងថា តាមការបំភ្លឺពីឈ្មោះ គឹម ហេង ភេទស្រី អាយុ៤០ឆ្នាំ ស្រុកកំណើត នៅភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ។

បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិត្រពាំងអំពិល ឃុំត្រពាំងគង ដែលជាអ្នកប្រទះឃើញបាន ឲ្យដឹងថា កាលពីវេលាម៉ោងខាងលើ គាត់បានចេញពីបន្ទប់ជួលទៅចំណុចកើតហេតុដើម្បីទៅបេះផ្កាកំផ្លោកលក់ដូចសព្វដង ស្រាប់តែពេលកំពុងបេះ ក៏៏៏៏បានចាំងភ្លើងពិលទៅឃើញស្រមោលមនុស្សអង្គុយផ្អែក របងពេលនោះ គាត់គិតថាប្រហែលជាមនុស្សស្រវឹងមកដេកនៅទៅនេះ ក៏បានចូលដាស់តែពេលដាស់មិនងើប ទើបដឹងថាជាមនុស្សស្លាប់ ។

បន្ទាប់់់ពីដឹងថា ជាសាកសពធ្វើឲ្យគាត់ភ័យស្ទើរលស់ព្រលឹង ក៏ប្រញាប់ប្រញាល់ត្រឡប់ទៅ បន្ទប់ជួលហើយរាយការណ៍ទៅសមត្ថកិច ។

នៅព្រឹកថ្ងៃដដែលជំនាញ ព្រហ្មទណ្ឌស្រុក និងផ្នែកបច្ចេកទេសស្រុក សហការជាមួយកម្លាំការិយាល័យបច្ចេកទេសខេត្ត បានពិនិត្យទៅលើសាកសព ទើបដឹងថាគឺជាករណីអត្តឃាត ។

ជនរងគ្រោះ បានយកអាវដៃវែង ពណ៌ខ្មៅ ចងកសម្លាប់ខ្លួនឯង ជាប់នឹងបង្គោលរបងហើយ បានធ្លាក់ចុះមកនៅពេល ដែលប្រកាច់ត្រដរខ្យល់ ។

ករណីនេះសមត្តកិច្ចបានកំពុងស្រាវជ្រាវរកសាច់ញ្ញាតិដើម្បីមកទទួលសព យកទៅធ្វើបុណ្យ តាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖