ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញបុរសម្នាក់ដេកស្លាប់សង្ស័យជាករណីខ្យល់គរ

ចែករំលែក៖

ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ក្នុងវាលស្រែមួយកន្លែង ដោយសង្ស័យថាជាករណីខ្យល់គរ ។ ករណីខាងលើនេះ បានបង្កការភ្ញាក់ផ្អើលឡើងវេលាម៉ោង៨និ១០នាទីព្រឹក ស្ថិតក្នុងភូមិពោធិកណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ពេជ្រ រុណ ភេទ ប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករចាំដី មានទីលំនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ​ ។

ប្រភពដដែលបន្តថា កន្លងមក ជនរងគ្រោះខាងលើបានទៅស៊ីឈ្នួលចាំដីចំការឲ្យគេនៅស្រុកកៀនស្វាយជិត៣ខែហើយ លុះមកដល់ថ្ងៃទី១២ ខែមីនា​ ឆ្នាំ២០១៩ ជនរងគ្រោះមានអការមិនស្រួលខ្លួន​​ ក៏​ត្រឡប់មកផ្ទះវិញ​ ដើម្បីព្យាបាលជំងឺ លុះព្រឹកឡើងថ្ងៃទី​១៥​ ខែមីនា​ ឆ្នាំ​២០១៩​ វេលាម៉ោងប្រហែល៨និង០០នាទីព្រឹក ស្រាប់តែគេឃើញជនរងគ្រោះដេក​ផ្កាប់មុខស្លាប់​នៅវាលស្រែបង្កការភ្ញាក់ផ្អើល និងរាយការណ៍មកនគរប៉ុស្តិ៍រដ្ឋបាលត្រើយស្លាដើម្បីធ្វើការពិនិត្យ ​ ។

ក្រោយទទួលពត័មាន​ នគរបាលប៉ុស្គិ៍បានចុះដល់កន្លែងកើតហេតុ ដោយសហការ ជាមួយកំលាំងនគរបាលបច្ចេកទេសស្រុក​ រួចពិនិត្យឃើញថា​ ជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួច សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖