ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទុះផ្លោងដុំថ្មត្រូវក្បាលអ្នកបើករថយន្ដបែន ស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅស្រុកត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់ដែលជាអ្នកបើករថយន្តបែនដឹកថ្មត្រូវបានដុំថ្មផ្លោងធ្លាក់ត្រូវចំក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង ដែលមានចម្ងាយជាង២០០ម៉ែត្រ ពីការដ្ឋានបំផ្ទុះយកថ្ម ។

ជនរងគ្រោះឈ្មោះ ជុំ រចនា អាយុ២៩ឆ្នាំ មុខរបរ បើកបររថយន្តបែនដឹកថ្មក្រុមហ៊ុនខាងលើនេះមានទីលំនៅភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង វេលាម៉ោង០៥៖១០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅចំណុចការដ្ឋានកិនថ្មរបស់ជនជាតិចិន ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានបណ្ដាលបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងឈ្មោះ ជុំ រចនា អាយុ ២៩ឆ្នាំ មុខរបរបើកបររថយន្តបែនដឹកថ្មក្រុមហ៊ុនខាងលើ មានទីលំនៅភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ការដ្ឋានកិនថ្មនេះ អ្នកគ្រប់គ្រងជាជនជាតិចិនឈ្មោះ «ឆៃណារ៉ូត អ៊ែនប៊្រីតខុមប្រេសិន» មានទីតាំងនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកដូច្នេះថា ករណីនេះកើតឡើង នៅអំឡុងម៉ោង០៥និង១០នាទីល្ងាច ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ នៅត្រង់ចំណុចការដ្ឋានកិនថ្មរបស់ជនជាតិចិនខាងលើ ។ លោក ថា ខណៈកម្មករកំពុងបំផ្ទុះយកថ្មបានផ្លោងចំបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ឈ្មោះ ជុំ រចនា អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្តបែនដឹកថ្មក្រុមហ៊ុនខាងលើ មានទីលំនៅភូមិកស្វាយ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកបញ្ជាក់ថា បន្ទាប់ពីកើតហេតុកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវចាប់ឃាត់ខ្លួនមនុស្ស៨នាក់ ដែលពាក់ព័ន្ធករណីនេះ។ លោកថា នឹងបើកការស្រាវជ្រាវ និងឈានដល់ការចាត់វិធានការតាមផ្លូវច្បាប់ ចំពោះម្ចាស់ទីតាំងខាងលើនេះដែលមានការធ្វេសប្រហែលបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតរបស់អ្នកដទៃ ព្រោះមុនបំផ្ទុះ ម្ចាស់ទីតាំងត្រូវតែមានការជូនដំណឹងដល់ប្រជាពលរដ្ឋតាមរយ:មេក្រូបំពងសំឡេង ៕ វណ្ណៈ


ចែករំលែក៖