ព័ត៌មានទាន់ហេតុការណ៍៖

មនុស្សប្រុស ស្រី៣០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងហាងការ៉ាអូខេ ( SC)ពាក់ព័ន្ធនឹងគ្រឿងញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាប សហការជាមួយ នគរបាលប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ចុះបង្រ្កាប មនុស្សប្រុស ស្រី៣០នាក់ នៅក្នុងការ៉ាអូខេ( SC)ពាក់ព័ន្ធឹងគ្រឿងញៀនខុសច្បាប់ ។

ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងសង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីឃាត់ខ្លួនមនុស្សប្រុស ស្រី៣០នាក់រួច បានដក់ហូតគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន ចំនួន២១កញ្ចប់ ថ្នាំអ៊ិចត្រាស៊ី ចំនួន៩គ្រាប់ និងសម្ភារប្រើប្រាស់ មួយចំនួន ។ សមត្ថកិច្ចបានបន្ដថា ទីតាំងការ៉ាអូខេ( SC)ខាងលើត្រូវបានបិទទ្វារបណ្ដោះអាសន្ន។

រហូតមកដល់ពេលនេះ សមត្ថកិច្ចកំពុងតែសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមច្បាប់ ៕ ប៊ុនរិទ្ធី


ចែករំលែក៖