ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បានដេកស្លាប់នៅ ក្នុងផ្ទះជាន់ទី៣ មានសភាពហើមស្អុយរលួយ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់វ័យអាយុប្រហែលជា ៤៩ឆ្នាំ បានដេកស្លាប់នៅលើពូក មានសភាពហើមស្អុយរលួយ បង្កឲ្យមានការផ្អើលទៅដល់ សមត្ថកិច្ចចុះមកធ្វើកោសល្យ វិច័យ ។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៧ខែមីនា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវ ១០៧ ក្នុង ឌើហែមស្ថិតនៅចំណុចផ្ទះ 46E3Z ស្ថិតនៅក្នុងសង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីជុំវិញកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជន រងគ្រោះ ខាងលើនេះ គាត់មានកូនទាំងអស់៣នាក់ ប្រុសម្នាក់ និងស្រី២នាក់ហើយរាល់ថ្ងៃ គឺគាត់នៅតែម្នាក់ឯងតែប៉ុណ្ណោះ លុះពេលនៅវេលាម៉ោង៦ល្ងាចអ្នកជិតខាងគាត់បានធុំក្លិនស្អុយ ចេញមកពីផ្ទះកើតហេតុរួចហើយអ្នកជិតខាងគាត់សង្ស័យ ក៏តេទៅរាយការណ៍ប្រាប់សមត្ថ កិច្ចឲ្យចុះមកកន្លែងហេតុ ពេលសមត្ថកិច្ចចុះមកដល់ហើយ ឃើញជនរងគ្រោះឈ្មោះដួង ពុទ្ធា ភេទស្រី អាយុ៤៩ឆ្នាំ ស្នាក់នៅផ្ទះជាន់ទី៣ លេខ 46E3Z សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា មានស្រុកកំណើតនៅអង្គរជ័យ ខេត្តកំពត ដេកស្លាប់នៅលើពូក ហើយមានសភាពហើមស្អុយរលួយប្រហែលជាស្លាប់៤ទៅ៥ថ្ងៃមកហើយ ទើបសមត្ថកិច្ចខាងកោសល្យ វិច័យចុះមកពិនិត្យទើបសន្និដ្ឋានថា គឺជនរងគ្រោះពិតជាស្លាប់ ដោយសារតែជំងឺគាំងបេះដូង ពិតមែន ។

ក្រោយពេលកើតហេតុសពរបស់ ជនរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកយកទៅដំកលនៅវត្តទួលសង្កែដើម្បីធ្វើបុណ្យទៅតាមប្រពៃណី ៕ ស រស្មី


ចែករំលែក៖