ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនជាតិថៃ២នាក់ ពាក់ពន្ធ័ករណីបំផ្ទុះថ្មបណ្តាលឲ្យស្លាប់មនុស្សនៅស្រុក​ត្បូងឃ្មុំ​

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួុយកម្លាំងជំនាញ នៃ​ ស្នងការនគរបាលខេត្តត្បូងឃ្មុំ ដោយមាន​ការ​ សម្របសម្រួលពីលោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវពិនិត្យ​និងឈានដល់ឃាត់ខ្លួុនមនុស្សចំនួន០២នាក់ ជាជនជាតិថៃ​ ពាក់ព័ន្ធនឹង​ខួងរណ្ដៅថ្មនិងបំផ្ទុះធ្វេីអោយ​ ដុំថ្មផ្លោងចំក្បាលមនុស្សស្លាប់​ ។

ជនសង្ស័យជាជនជាតិថៃ០២នាក់ ត្រូវបាននគរ​ បាលឃាត់ខ្លួន ក្រោយពីមានករណីបំផ្ទុះថ្មបណ្ដាលឲ្យស្លាប់មនុស្ស០១នាក់ នៅត្រង់ចំណុចការដ្ឋានម៉ាសុីនកិនថ្មសំភារ:សំណង់ របស់ក្រុមហ៊ុន ឆៃណារ៉ូតអ៊ែនប៊្រីតខុមប្រេសិន​ (ChinaRoad andBride Cita tion) ស្ថិតនៅភូមិអណ្តូងល្វេ ឃុំជប់ ស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៩។ ការឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ ។

នគរបាល​អោយដឹងថា​ ការចុះឃាត់​ខ្លួនជនទាំង​ ពីរ​នាក់នេះធ្វេីឡេីងដោយមានការសម្រប​ សម្រួលពីលោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ។

ជនសង្ស័យ១.ឈ្មោះព្រីរ៉ាត់ម៉ាថាវ៉ុន (PRIRA TMA THAWORN )ប្រធានបច្ចេកទេសបំផ្ទុះ ២.ឈ្មោះកេតសេនី ប៊នម៉ា (KETSENIBUNMA ប្រធាន បច្ចេកទេសខួងរណ្ដៅបំផ្ទុះ។

បច្ចុប្បន្នជនបង្កបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី​ ៕​ វណ្ណៈ


ចែករំលែក៖