ភ្នំពេញ ៖ បងប្អូនប្រជាពលរដ្ឋប្រមាណ១០០នាក់ ផ្ទុះការតវ៉ា ខឹងសម្បារ បន្ទាប់ពីគ្រូចៅអធិការវត្តជន្លង់ម្លូ បំបិទសិទ្ធិបរិស័ទ មិនឲ្យគោរពប្រតិបត្តិជំនឿបែបព្រហ្មញ្ញសាសនា ក្នុងទីអារ៉ាមខាងលើ ទោះជាពលរដ្ឋ តាំងពីជីដូន ជីតា បុរាណកាល មកប្រកាន់ និងគោរពសាសនាដល់ទៅ២ ព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ក៏ប៉ុន្តែព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ។
ការផ្ទុះការតវ៉ានេះ បានកើតឡើងនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ ក្នុងវត្តជន្លង់ម្លូ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ។
ជាបរិស័ទមកពីភូមិជុំវិញចំណុះជើងវត្តជន្លង់ម្លូ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ ហើយពលរដ្ឋខ្មែរតែងតែគោរពប្រតិបត្តិសាសនាទាំង២ ដើរទន្ទឹមគ្នា រហូតមកដល់សង្គមខ្មែរបច្ចុប្បន្ន ទូទាំងប្រទេសទៅហើយ ។ ក៏ប៉ុន្តែងាកមកមើលវត្តជន្លង់ម្លូ ឯណេះវិញ ប្រជាពលរដ្ឋរាប់រយនាក់លើកឡើងដូចគ្នាថា តាំងពីលោកគ្រូចៅអធិការវត្ត ព្រះនាម អុឹម សែន តែងតាំងជាចៅអធិការវត្ត អំឡុងពេល៣ឆ្នាំកន្លងមកនេះ ប្លែកខុសពីវត្តដទៃ សូម្បីវត្តសម្តេចសង្ឃគង់នៅក៏មិនដូចវត្តនេះដែរ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា ទើបពលរដ្ឋប្រមាណ១០០នាក់ចំណុះជើងវត្ត នាំគ្នាបោះបោតវ៉ា ស្នើសុំឲ្យមានការប្រតិបត្តិសាសនាឲ្យនៅដដែល ។
ពលរដ្ឋបានឲ្យដឹងថា ពួកគាត់មានកំណើតកើតជាអ្នកស្រុក ភូមិជុំវិញវត្តខាងលើនេះទេ ហើយរឿងគោរពប្រតិបត្តិជំនឿសាសនា ព្រះពុទ្ធសាសនា និងព្រហ្មញ្ញាសាសនា ទាំង២នេះដើរទន្ទឹមគ្នា យូរលង់ណាស់មកហើយ ចម្លែកតែ ចៅអធិការវត្តមកគង់នៅថ្មីនេះ ដាក់បញ្ជា បម្រាម ក្នុងវត្ត មិនឲ្យមានគោរពព្រហ្មញ្ញសាសនាទៅវិញ ពោល មិនឲ្យមានពិធីស្រោចទឹក ប្រោះព្រហ្ម លើករាសី ទស្សន៍ទាយ ស្លាធម៌ បាសីមិនឲ្យមានក្នុងវត្ត អ្វីខុសពីធម៌ព្រះពុទ្ធ ដាក់បម្រាមព្រះសង្ឃក្នុងវត្តទាំងអស់ មិនឲ្យប្រកាន់បែបព្រហ្មញ្ញាសាសនា ចូលជាមួយព្រះពុទ្ធសាសនា ។
ពលរដ្ឋបន្តទៀតថា ពួកគាត់ងឿងឆ្ងល់ ចៅអធិការវត្តជន្លង់ម្លូ ព្រះនាម អុឹម សែន តាំងខ្លួនប្រកាន់ខ្ជាប់នូវធម៌វិន័យ ប្រតិបត្តិតាមតែព្រះពុទ្ធសាសនា ចុះសម្ភារៈ ចិត្តចង់លម្អ ផ្ទាល់ខ្លួនរាល់ថ្ងៃ ទូរស័ព្ទលោក៣គ្រឿង តម្លៃជាង២០០០ដុល្លារ ប្រើរាល់ថ្ងៃ ស្បែកជើងលោកប្រើរាល់ថ្ងៃមួយគូរ តម្លៃជិត២០០ដុល្លា ពោលសម្ភារៈនិយមមិនចាញ់ ភិថុចជនឡើយ សួរថា ចិត្តត្រាស់ដឹងដូចព្រះពុទ្ធដែរឬទេ ? សូម្បីតែលុយកាក់ របស់វត្ត លោកប្រមូលកាន់អាត្មាអង្គឯង មិនអនុញាតិឲ្យគណៈកម្មការវត្តវត្តកាន់ឡើយ គណៈកម្មការវត្តមានតែឈ្មោះ កិច្ចការងារ យ៉ាងណានោះ ចៅអធិការមិនឲ្យដឹងឡើយ ពុះដីឡូត៍ មុខវត្ត លក់សង់ថ្នូរ សង់ម៉ុងខ្មោច ១ឡូត៍៧០០០ដុល្លា គ្មានឲ្យគណៈកម្មការ អាចារ្យ វត្តណាដឹង លុយលោកកាន់ខ្លួនឯងទាំងអស់ ព្រៃដើមឈើទាលកាប់ជិតអស់ហើយ ។
ពលរដ្ឋលើកឡើងថា លោកសង្ឃអង្គនេះមកដូចជ្រុលពេលហើយ ប្រជាពលរដ្ឋ បរិស័ទចង់ទៅរក និមន្តលោក ស្រោចទឹក ប្រោសព្រហ្ម លើករាសី អ្វីមិនបាន បំបិទសិទ្ធិ ជំនឿព្រហ្មញ្ញ រវាងព្រះសង្ឃនិងបរិស័ទ តែលោកចៅអធិការ ប្រើរបស់សុទ្ធតែប្រេនៗ ។
ទាក់ទិនពលរដ្ឋខឹងសម្បារ ជាមួយលោកគ្រូចៅអធិការវត្តជន្លង់ម្លូ បំបិទសិទ្ធិប្រជាពលរដ្ឋនិងព្រះសង្ឃគង់នៅក្នុងវត្ត មិនឲ្យជឿជំនឿបែបព្រហ្មញ្ញ ធ្វើឲ្យពលរដ្ឋខឹងសម្បារ តវ៉ាទាមទារស្នើសុំឲ្យអាជ្ញាធរ សម្តេចសង្ឃ មេត្តាករុណាជួយដោះស្រាយ ហើយអ្នកព័ត៌មានបានចង់ដឹងរឿងពិត ចុះជួបផ្ទាល់ ជាមួយពលរដ្ឋ តែចៅអធិការវត្ត ឃើញអ្នកសារព័ត៌មានចូលទៅ ព្រះអង្គនិមន្តឡើងឡានចាកចេញទៅបាត់ ។
អ្នកសាព័ត៌មានជួបជាមួយ ភិក្ខុសង្ឃ ណិល ប្រុស ព្រះជន្ម៣២ព្រះវស្សា មានសង្ឃដីកាថា លោកបួសជាសង្ឃ១៦ព្រះវស្សាហើយ មកគង់នៅវត្តនេះបាន០៨វស្សា សូម្បីលោកផ្ទាល់ក៏ប្រកាន់នូវធម៌វិន័យ ព្រះពុទ្ធសាសនាផង និងជំនឿបែបព្រហ្មញ្ញសាសនាផង ទើបតែរយៈពេល៣ឆ្នាំមកនេះ លោកគ្រូចៅអធិការវត្ត ដាក់បម្រាម មិនឲ្យមានជំនឿបែបព្រហ្មញ្ញ លោកក៏មិនដឹងថាម៉េចដែរ ពោលមិនប្រឆាំងអ្វីដែរ ស្លាធម៌បាសី របស់លោក ត្រូវបាន ចៅអធិការវត្តប្រមូលយកដុតចោលអស់ ក៏មិនថា រឿងតវ៉ា នូវជំនឿយ៉ាងណានោះ ជារបស់បរិស័ទទេ ហើយកន្លងមក ពលរដ្ឋតែងតែមក រកមន្តលោកស្រោចទឹក កាត់គ្រោះ លើករាសី ចេញចូលវត្តជាហូរហែ ដើម្បីសុំសេចក្តីសុខ ចម្រើន ទៅតាមជំនឿរបស់បរិស័ទ ដល់ពេលនេះចៅអធិការហាមឃាត់ ក៏មិនដឹងថាម៉េចដែរ ។
តាមស្ត្រី២នាក់ មានវត្តមាននៅក្នុងបរិវេណវត្តជន្លង់ម្លូ បានឲ្យដឹងបែបជំនឿថា គាត់មិនមែនអ្នកស្រុក ភូមិនេះទេ ពួគាត់មានទីលំនៅឯសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គាត់មានសេចក្តី គ្រួសារត្រជាក់ត្រជុំ អាគមន៍ ផ្សំអាយុ មកស្រោចទឹក នៅវត្តនេះ ជាជំនឿរបស់គ្រួសារគាត់ ចុះហេតអ្វី បានក្នុងវត្តមិនឲ្យមាន ជំនឿបែបព្រហ្មញ្ញទៅវិញ ប្រាប់ឲ្យលោក ប្រជាពលរដ្ឋ ប្រកាន់ខ្ជាប់តែព្រះពុទ្ធសាសនា តែលោកពាក់ស្បែកជើងសុទ្ធតែរបស់ប្រេនៗ តម្លៃថ្លៃ ចុះហេតុអ្វី មិនមន្តដើរជើងទទេ ឬពាក់គាវត្នោតទៅ ?
រឿងរ៉ាវបង្កឲ្យរង្គោះរង្គើរ ប្រជាពលរដ្ឋ ត្រូវបានចៅអធិការវត្តជន្លង់ម្លូ បំបិទសិទ្ធិ នូវជំនឿព្រហ្មញ្ញាសាសនា ធ្វើឲ្យពលរដ្ឋ កើតទុក្ខមិនសុខចិត្ត ប្រកាន់ជំហរ បន្តការតវ៉ា សូម្បីតែសម្តេចសង្ឃ គ្រប់គណៈ ក៏មានជំនឿបែបព្រហ្មញ្ញសាសនាដែរ តែព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋដដែល ៕សុខាសែនជ័យ