ព័ត៌មានទាន់ហេតុការណ៍៖

ព្រោះតែរឿងចតម៉ូតូស្ត្រី២នាក់ វាយគ្នាត្រូវនគរបាលហៅចូលប៉ុស្តិ៍

ចែករំលែក៖

ភ្នំពេញ​៖​ ស្ត្រី២នាក់ត្រូវបាននគរបាលហៅចូលប៉ុស្តិ៍សាកសួបន្ទាប់ពីបើកឆាកប្រយុទ្ធគ្នានៅក្នុងផ្សារផ្អើល អ្នកអ្នកលក់ដូរនិងអ្នកដើរផ្សារព្រោះតែរឿងចតម៉ូតូ ។

ហេតុការណ៍​នេះបង្កការណ៍ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅផ្សារពោធិចិនតុង ភូមិប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្ត្រីជាភាគី អ្នកទ្បើងផ្សារ បានជិះម៉ូតូ ទៅឈប់ចតនៅមុខតូប របស់ស្ត្រីលក់សាច់ជ្រូក ដែលគេកំពុងជួសជ្រុល ហើយចូលទៅក្នុងទិញម្ហូប លុះចេញមកវិញ ត្រូវបាន ស្ត្រីលក់សាច់ជ្រូក ស្ដីឲ្យកប់ៗមាត់ ថា នៅកន្លែងផ្ញើមានម៉េច មិនយកទៅផ្ញើ យកម៉ូតូមកចត ទើសគេឯង ទើបក្លាយជាទំនាស់ពាក្យសម្តី ឈានដល់ប្រើហិង្សាវាយតប់គ្នា អ្នកលក់សាច់ជ្រូកបាក់ធ្នេញ អ្នកឡើងផ្សារ បែកមុខ បាត់ខ្សែក និងក្រវិល ពេលប្រយុទ្ធគ្នា ផ្អើលនៅផ្សារពោធិ៍ចិនតុង ភ្លាមៗផងដែរ បូលិសទៅអន្តរាគមន៍ ហៅនាំ ភាគីទាំងសងខាង ចូលប៉ុស្តិ៍ សម្របសម្រួលនិយាយមិនត្រូវគ្នា ជាលទ្ធផលឃាត់ទាំង២ បន្តតាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖