ព័ត៌មានទាន់ហេតុការណ៍៖

ខេមរៈ សិរីមន្ត ប្រកាសវិនិយោគគម្រោងអចលនទ្រព្យ១០ហិចតានៅប៉ោយប៉ែត

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីចាប់ផ្តើមប្រឡូកជាមួយនឹងមុខជំនួញផ្នែកអចលនទ្រព្យកាលពីពេលកន្លងទៅរួមជាមួយដៃគូមួយចំនួនរួចមក ស្រាប់តែពេលនេះតារាចម្រៀងលំដាប់ជួរមុខលោក ខេមរៈ សិរីមន្តបានប្រកាសគម្រោងវិនិយោគផ្ទាល់ខ្លួនដាច់ដោយឡែកតែឯងមួយក្នុងទំហំដីប្រមាណ១០ហិចតា នៅតំបន់សេដ្ឋកិច្ចពិសេសមួយនៅតំបន់ប៉ោយប៉ែត ។ គម្រោងនេះត្រូវបានគេដឹងថា នឹងអាចឲ្យតារាចម្រៀងរូបនេះមានទុនក្នុងដៃបន្ថែមជាង២លានដុល្លារអាមេរិកនោះទេ ។

ការប្រកាសនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២ឥ១៩នេះ ដោយលោក ខេមរៈ សិរីមន្ត ប្រកាសថា លោកទទួល​សិទ្ធិ​ពិសេស លើ​​ការ វិនិយោគ លើ​ដំបន់ China Poipet Satellite city នាតំបន់ប៉ោយប៉ែតក្នុងទំហំដី១០ហិចតា គឺប្រមាណជា៨០០ដីឡូរតិ៍ដែលលោកថាអ្នក​ទិញ​នឹងមាន​ឱកាស​ចំណេញ​ច្រើន ។ មានឱកាចំណេញច្រើនព្រោះតែវាគឺជាតំបន់មានបណ្តាញផ្លូវ ទឹក ប្រព័ន្ធលូ និងអមជុំវិញដោយតំបន់សេដ្ឋកិច្ចពិសេស និងចម្ងាយផ្លូវប្រមាណតែ៣គីឡូម៉ែត្រពីព្រំដែនកម្ពុជា ថៃប៉ុណ្ណោះ ។ លោកបញ្ជាក់ថាគម្រោងដីឡូតិ៍របស់លោក នឹងបើកលក់នៅថ្ងៃទី២៣ ខែ មីនា ឆ្នាំ ២០១៩ ខាងមុខនេះ ដោយលក់ក្នុង១ឡូតិ៍ ចាប់ពី ២៩៥០ ដុល្លារអាមេរិកឡើងទៅ ។

គេដឹងដែរថា គម្រោង​មេ​របស់​ទីក្រុងរណប China Poipet Satellite city ដែល​​លាតសន្ធឹង​ផ្ទៃដី​រាប់​ពាន់​ពាន់​ហិតា ត្រៀម​អភិវឌ្ឍន៍​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​យក្ស ។ តំបន់នេះមួយផ្នែក ត្រូវ​បាន​តារា​ចម្រៀង ខេមរៈ សិរីមន្ត​ទិញ​បាន​មួយ​ចំណែក​ហើយ កាន់​តែ​​ពិសេស​នោះ កំពូល​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នជេះ មាន​សិទ្ធិ​យ៉ាង​ពិសេស​ជាង​ម្ចាស់​គម្រោង​ផ្សេង​ទៀត ក្នុង​ការ​វិនិយោគ អ្នក​ទិញ​លើ​គម្រោង​របស់​លោក​ និង​​មាន​ឱកាស​ចំណេញ​ច្រើន​​​ដោយ​ក្នុង​រយៈ​ពេល​ខ្លី​ប៉ុណ្ណោះ ។ China Poipet Satellite City ជាការអភិវឌ្ឈន៏ថ្មី បែបទីក្រុងរណប ទំនើប ស៊ីវីល័យ និង ប្រកបដោយ ចក្ខុវិស័យខ្ពស់ អាចមាន អាគាខុនដូ សណ្ឋាគារ រីសត ផ្សារទំនើប casino តំបន់សេដ្ធកិច្ចពិសេស រោងចក្រ សួនឧស្សាហ៍កម្ម ផែរស្ងួត សំណង់បុរី លំនៅដ្ឋាន លាតសន្ធឹងលើផ្ទៃដីសរុបជាង 1 ពាន់ហិកតា តាមបណ្តោយផ្លូវជាតិលេខ 59 ក្បែរទីក្រុងប៉ោយប៉ែត ចំងាយត្រឹមតែ3kmប៉ុណ្ណោះពីច្រកពីព្រំដែនថៃ ។

តារា​ចម្រៀង​ល្បី​ឈ្មោះ​រូបនេះបញ្ជាក់ថាអ្នកទិញនឹងមិនបារម្ភ ហើយលោកជឿជាក់ថាងាយនឹងចំណេញបានប្រាក់ច្រើនព្រោះតែ ជាគម្រោងដែលមានការទទួលស្គាល់ដោយច្បាប់ត្រឹមត្រូវ រួមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​គម្រោង​មេបាន ទឹក ភ្លើង ផ្លូវដែលនៅក្នុងគម្រោងមេនោះរួមមាន អាគារខុនដូរ មន្ទីរពេទ្យ សាលា​រៀនអន្តរជាតិ និង​តំបន់សេដ្ឋកិច្ចពិសេស បណ្ដុំរោងចក្រ និងកាស៊ីណូដែលមានផែនការអភិវឌ្ឍន៍រយៈពេលវែង៕ វឌ្ឍនា


ចែករំលែក៖