ភ្នំពេញ៖ ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ម៉ែន នារីសុភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា តំណាងដ៍ខ្ពង់ខ្ពស់សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នឹងអមដំណើរដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ នៅវេលាម៉ោង ៨និង៣០ នាទីព្រឹក ថ្ងៃអង្គារ ១៤កេីត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ ដែលរងគ្រោះអគ្គីភ័យ ឆាបឆេះ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ១៤: ៣០ នាទីរសៀល ឆាបឆេះអស់៤៨ ខ្នងផ្ទះ ស្មេីនឹង ៥០គ្រួសារ ស្ថិតក្រុម៩ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជាមួយគ្នានោះដែរ លោកជំទាវ ម៉ែន នារីសុភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំការផ្តាំផ្ញើរពីសំណាក់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុង ប្រទេសកម្ពុជា ទាំងមូលអោយមានការប្រុងប្រយ័ត្នខ្ពស់អំពីបញ្ហាអគ្គីភ័យ ដោយសារតែចូលមកដល់ខែមីនា នេះអាកាសធាតុក្តៅខ្លាំង ហើយវាងាយនឹងប្រឈមនូវអគ្គីភ័យកេីតឡេីងដោយប្រការណាមួយ ប្រសិនបើ បងប្អូនប្រជាពលរដ្ឋ មិនបានប្រុងប្រយ័ត្នខ្ពស់ទេនោះ ។
គួរបញ្ជាក់ថា លោកជំទាវ ម៉ែន នារីសុភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌របស់ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ៥០គ្រួសារ រួមមាន:-អង្ករ ១បាវ ៣០គីឡូ , មី ១កេស , ត្រីខ ១០កំប៉ុង, តង់ ១ , ឃីត ២កញ្ចប់ , រួមទាំងថវិកា ក្នុង១គ្រួសារ ចំនួន ១០០,០០០ រៀលផងដែរ៕ស តារា