ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកកគ្នាត្រង់ចំណុចផ្លូវបែកជាបួន ឈ្លោះប្រកែកយកត្រូវរៀងខ្លួន ចុងក្រោយយកទៅជួសជុលខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តឡិចស៊ីស RX-330 មួយគ្រឿង ជ្រុលទៅបុករថយន្តម៉ាក KlA ក្រុមហ៊ុនស្រាបៀរកម្ពុជា ត្រង់ចំណុចផ្លូវបែកជាបួនរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមានអ្នករងរបួស ។

ហេតុការណ៍នេះ កើតឡើងកាពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចមុខភោជនីយដ្ឋាន ស្វីត ថោន តាមបណ្តោយផ្លូវ១០០៧កែង ផ្លូវ ១៩៨០ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX-330 មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-8324 ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨០ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុខាងលើ ផ្លូវបែកជាបួនបានជ្រុលទៅបុករថយន្តមួយគ្រឿងម៉ាក KIA ក្រុមហ៊ុនស្រាបៀរកម្ពុជា ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ 2AF-4082 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ១០០៧ ទិសដៅពីជើងទៅត្បូងចំទ្វាររថយន្តខាងមុខខាងឆ្វេងពេញទំហឹងបណ្តាលឲ្យ រងការខូចខាតយ៉ាងដំណំចែករថយន្តឡិចស៊ីស ខូចខាតផ្នែកខាងមុខដំណំដូចគ្នាបន្ទាប់មកភាគីទាំងសងខាងបានចុះពីលើរថយន្ត ប្រកែកគ្នាយកត្រូវរៀងៗខ្លួន ។

ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋាន និងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នាអស់រយះពេលជិតមួយម៉ោងទើបត្រូវគ្នា ដោយភាគីទាំងសងខាងមិនមានខាងណាសងខាងណាបានយករថយន្តទៅជួសជុលរៀងៗខ្លួន ៕ សុខាសែនជ័យ


ចែករំលែក៖