ព័ត៌មានទាន់ហេតុការណ៍៖

ដកកាំភ្លើងបាញ់មេឃ២គ្រាប់ ផ្អើលសមត្ថកិច្ចទាំងយប់

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍​ភ្ញាក់ផ្អើលមួយបន្ទាប់ពីលឺស្នូរសំឡេងគ្រាប់កាំភ្លើងចំនួន២គ្រាប់ បន្លឺឡើងកណ្តាលទីក្រុងនៅវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ដោយមិនដឹងមូលហេតុ រួចជិះម៉ូតូគេចខ្លួនបាត់ បង្កឲ្យមានកាភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ទាំងយប់ នៅចំណុចផ្លូវ២៧៦ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់អូឡាំពិច ខណ្ឌចំការមន ។

តាមប្រភពពីប្រជាពលរដ្ឋឃើញហេតុការណ៍នេះ បានឲ្យដឹងថា មុនកើតហេតុគេ ឃើញជនមិនស្គាល់មុខម្នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានធ្វើដំណើតាមបណ្តោយផ្លូវ២៧៦ ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើ មិនដឹងជាមានរឿងអ្វីនោះទេ បានដកកាំភ្លើងខ្លីមួយដើមមិនចាំម៉ាកបាញ់ឡើងលើ២គ្រាប់ដោយ មិនដឹងមូលហេតុ រួចជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ធ្វើឲ្យមានភ្ញាក់ផ្អើលសមត្ថកិច្ចមូលដ្ឋានចុះមកសួរនាំនៅនឹងកន្លែងកើតហេតុ ។

ក្រោយកើតហតុសមត្ថកិច្ចមានយកសំបកគ្រាប់មករក្សាទុកនៅប៉ុស្តិ៍នគរបាលសង្កាត់អូឡាំពិច ដើម្បីទុកស្រាវជ្រាវរកមុខជនបាញ់បោះស៊េរីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ


ចែករំលែក៖