ព័ត៌មានទាន់ហេតុការណ៍៖

សំណុំរឿងបាញ់សម្លាប់បណ្ឌិត កែម ឡី ជិតដល់ទីបញ្ចប់ហើយ កំពុងដំណើរការនីតិវិធីនៅតុលាការកំពូល

ចែករំលែក៖

ភ្នំពេញ៖ សំណុំរឿងបាញ់សម្លាប់បណ្ឌិតកែម ឡី ដ៏កក្រើក ចំកណ្តាលរាជធានីភ្នំពេញ ជិតដល់ទីបញ្ចប់ហើយ ដោយបានដំណើរការនីតិវិធីនៅតុលាការកំពូល ។

តុលាការកំពូល នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ នេះ បើកសវនាការបណ្តឹងឧទ្ធរណ៍របស់ជនជាប់ចោទ អឿត អាង ហៅជួប សម្លាប់ ដែលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ។

សូមបញ្ជាក់ថា បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ និងសង្គមដ៏ល្បីមួយ ត្រូវបានឃាតកចូលបាញ់សម្លាប់ កាលពីវេលាម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំងស្តារម៉ាតនៃស្ថានីយប្រេងឥន្ធនៈ កាល់តិចបូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និង មហាវិថី ម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ៕ចេស្តា


ចែករំលែក៖