ខេត្តពោធិ៍សាត់៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមកាលពីព្រឹកថ្ងៃទី២០ ខែមីនាថា៖
«ថ្ងៃនេះ ពូសប្បាយចិត្តណាស់ ដែលបានមកជួបកូនក្មួយជាកម្មករ កម្មការនីនៅខេត្តពោធិសាត់។ ពូសុំអរគុណកូនក្មួយទាំងនៅទីនេះ និងនៅតាមរោងចក្រទូទាំងប្រទេស ដែលបានបំពេញការងារសំខាន់ចំនួន២គឺៈ
១)កូនក្មួយបានទៅបោះឆ្នោត កាលពីថ្ងៃទី ២៩ កក្កដា ២០១៨ កន្លងមក ដែលបានបង្ហាញពីការចូលរួម ដោយសេរីនៅក្នុងដំណើរការនៃលទ្ឋិប្រជាធិបតេយ្យសេរីពហុបក្ស ។ ការបោះឆ្នោត គឺស្មើនឹងការចូលរួមគាំទ្រលទ្ឋិប្រជាធិបតេយ្យអោយកាន់តែរឹងមាំនៅក្នុងប្រទេសជាតិយើង។ ចំនួនពលរដ្ឋដែលបានទៅបោះឆ្នោតជាង ៨៣% កន្លងមកនេះ គឺបានបង្ហាញច្បាស់ថា ពលរដ្ឋខ្មែរបានប្រើប្រាស់សិទ្ឋិសេរីភាពពេញលេញក្នុងការជ្រើសរើសមេដឹកនាំ និង គណបក្សនយោបាយដែលខ្លួនពេញចិត្ត។
២)កូនក្មួយកម្មករ និងបងប្អូនជនរួមជាតិ បានបោះឆ្នោតរក្សាទុកនូវសន្តិភាព និងការអភិវឌ្ឍន៍ ដោយបានបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដែលពូមានឱកាសបន្តការដឹកនាំនិងអភិវឌ្ឍន៍ប្រទេសជាតិយើងអោយកាន់តែរីកចម្រើន។ បងប្អូនជនរួមជាតិ និងកូនក្មួយកម្មករបានយល់ច្បាស់ណាស់ថា កម្ពុជាមិនអាចខ្វះគណបក្សប្រជាជនកម្ពុជាបានឡើយ ហើយពូសន្យានឹងបន្តនៅមើលថែ និង ជួយកូនក្មួយជាបន្តទៀត» ៕