ព័ត៌មានទាន់ហេតុការណ៍៖

ក្រោកពីដេកឃើញបងប្រុសខ្លួន ពុំទាន់ក្រោកចូលទៅដាស់ ស្រាប់តែបាត់បង់ជីវិតគួរឲ្យសង្វេគ

ចែករំលែក៖

ខេត្តកណ្ដាល៖ នារីម្នាក់ ក្រោកពីគេងឡើង ក្រឡេកទៅមើលក្នុងបន្ទប់របស់បងប្រុសខ្លួន ដោយពុំទាន់ភ្ញាក់ ក៏ចូលទៅដាស់ ស្រាប់តែបងប្រុសខ្លួនបានបាត់បង់ជីវិតគួរសង្វេគ បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ផង់ សុខខុម ត្រូវជាម្ដាយជនរងគ្រោះ ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលផ្នែកកោសល្យវិច័យស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ស្រែន ស៊ីស ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កម្មករ មានទីលំនៅភូមិទួលក្រសាំ ឃុំ រកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា តាមការបំភ្លឺរបស់ឈ្មោះស្រែន ស្រិន ភេទស្រី អាយុ២៣ឆ្នាំ ត្រូវជាប្អូនបង្កើតបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ៥ ខ្លួនបានក្រោកពីគេង ហើយក្រឡេកមើលទៅក្នុងបន្ទប់របស់បងប្រុសខ្លួន ដោយពុំឃើញក្រោកទៅធ្វើការ ក៏ចូលមកដាស់អង្រួន ក៏ស្រាប់តែបងប្រុសរបស់បានបាត់បង់ជីវិតទៅហើយ ។ ភ្លាមនោះ បានបង្កការភ្ញាក់ផ្អើល និងរាយការណ៍កម្លាំងប៉ុស្តិ៍រដ្ឋបាលរកាខ្ពស់ និងកម្លាំងជំនាញស្រុក ក្រុមប្រឹក្សាឃុំ លោកមេភូមិ គ្រូពេទ្យមណ្ឌលសុខភាពឃុំ ពិនិត្យសាកសពរួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារខ្យល់គរ ពុំមានជាប់ពាក់ព័ន្ទទៅនឹងបទល្មើសអ្វីផ្សេងឡើយ ។

ក្រោយពិនិត្យរួច សាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វេីបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ


ចែករំលែក៖