ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូបុកគ្នាស្របទិសបណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ ស្រាលម្នាក់

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្សពីរនាក់រងរបួស្សធ្ងន់ និងស្រាលម្នាក់ ដោយសារជិះម៉ូតូស្របទិសគ្នា មិនប្រយត្ន័បុកពេញគ្នាទំហឹងតែម្តង ពេលនេះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុក ។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នៅក្នុងភូមិលោម ឃុំម៉ាលិក ស្រុកអណ្តូងមាសខេត្តរតនគិរី ។

ប្រភពពីសមត្ថកិច្ចចរាចរណ៍បានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបើកបរស្របទិសគ្នាពីជើងទៅត្បូងដោយមិនមានការប្រុងប្រយត្ន័ ទើបបណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹងបែបនេះតែម្តងបណ្តាលឲ្យរងរបួសធ្ងន់០២នាក់ ស្រាលម្នាក់ ក្នុងនោះមាន ទី១.ឈ្មោះ សេវ បឺង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចារាយ រស់នៅ ភូមិតាំងជិឃុំញ៉ាង ស្រុកអណ្តូងមាសខេត្តរតនគិរីជិះម៉ូតូម៉ាក វេវ ឆ្លាម ពណ៍សអត់ស្លាកលេខរងរបួសធ្ងន់ ។ ទី២.ឈ្មោះ គុណ គួង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិលោមឃុំម៉ាលិក ជិះម៉ូតូម៉ាកc ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ១Q ៨១១៩ ភ្នំពេញ រងរបួសធ្ងន់ ហើយអ្នករួមដំណើរម្នាក់ទៀត រងរបួសស្រាល សមត្ថកិច្ចមិនបានបង្ហាញអត្តសញ្ញាណនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះរងរបួសធ្ងន់ទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពស្រុកអណ្តូងមាសផងដែរ និងសម្ភារវត្ថុតាងម៉ូតូទាំងពីរគ្រឿង ត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ធ្វើកំណត់ហេតុរង់ចាំដោះស្រាយតាមក្រោយ ៕ ជីវន្ត័


ចែករំលែក៖