ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើបម៉ាក ឡង់រ៉ូវ៉ែ មួយគ្រឿង ជិះសុខៗស្រាប់តែឆេះសន្ធោសន្ធៅ អស់ទាំងស្រុងដោយមិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ ហេតុការណ៍បង្កការភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប ដោយសាររថយន្តស៊េរីទំនើបម៉ាក ឡង់រ៉ូវ៉ែ មួយគ្រឿងបានឆាបឆេះយ៉ាងសន្ធោសន្ធៅ អស់ទាំងស្រុងនៅកណ្តាលក្រុងសៀមរាប ទោះបីពលរដ្ឋនិងសមត្ថកិច្ចប្រឹងជួយពន្លត់យ៉ាងណាក៏នៅតែជួយមិនបានជោគជ័យដែរ ។

លោកឧត្តមសេនីយ៍ត្រី ភឹង សម្បត្តិ ស្នងការរងបានឲ្យដឹងថាម្ចាស់រថយន្តឈ្មោះ ថុង ចរិយា ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង ខេត្ត សៀមរាប ។

ហេតុការណ៍នេះដែរ រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្តចេញ ២គ្រឿង រថយន្ត ភូមិវប្បធម៌ ១គ្រឿង បាញ់ទឹកអស់បី ឡាន រលត់វិញ ជាស្ថារព ។ ការខូចខាតរថយន្ត និងទ្រព្យសម្បត្តិខូចទាំងស្រុង ។ លោកបន្តថា តាមការសួរទៅជនរងគ្រោះ បានឲ្យដឹងថា ការឆាបឆេះនេះ គឺមិនដឹងមូលហេតុសោះឡើយ ជិះក្នុងឡានសុខៗ ស្រាប់តែឆេះសន្ធោសន្ធៅតែម្តង សំណាងល្អចុះពីរថយន្តទាន់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចចុងក្រោយថា សង្ស័យឆ្លងចរន្ដភ្លើងទើបបណ្ដាលអោយឆេះ ៕ ប៊ុនរិទ្ធី


ចែករំលែក៖