ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ផឹកទឹកប្តូរនិស្ស័យខ្លាំង ដាល់យុវជនម្នាក់ទៀត៣ដៃចំកណ្តាកមុខបែកច្រមុះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែពិសារគ្រឿងស្រវឹងហួសកម្រិតបណ្ដាលឲ្យបាត់បង់ស្មារតី បានធ្វើឲ្យយុវជនម្នាក់ត្រូវនគរបាលខណ្ឌមានជ័យឃាត់ខ្លួន ព្រោះតែឈ្លោះគ្នាជាមួយអ្នកជិតខាងរឿងចតរថយន្តមុខផ្ទះ បានវាយយុវជនម្នាក់ទៀតជាអ្នកជិតខាង៣ដៃចំកណ្តាកមុខបែកច្រមុះ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃអាទិត្យ៤រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩នេះ នៅតាមបណ្ដោយផ្លូវលំ ក្រុម១០ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនដៃដល់ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ មាស វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ1411 ផ្លូវលំ ក្រុមទី១០ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មុខរបរបុគ្គលិកក្រុមហ៊ុន (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះ មានឈ្មោះទៀង ម៉េងគ័ង ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅផ្ទះលេខ1411 ផ្លូវលំក្រុមទី១០ ភូមិទួលរកាសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

មន្រ្តីប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យមានឈ្មោះ មាស វណ្ណា កំពុងអង្គុយផឹកស៊ីនៅក្នុងផ្ទះអ្នកជិតខាង ដោយទុកម៉ូតូនៅទល់មុខកន្លែងផឹកនៅផ្លូវម្ខាង ក៏ស្រាប់តែនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៩ ក៏មានរថយន្តមួយគ្រឿង បើកបរដោយឈ្មោះអ៊ុង រចនា បានបើកមកឈប់នៅមុខកន្លែងជនសង្ស័យកំពុងផឹកស៊ី ពេលនោះជនសង្ស័យក៏បានសួរថា ទើសម៉ូតូមែន? ហើយក៏បានទាស់ពាក្យសម្ដីគ្នាទៅវិញទៅមក ពេលនោះជនរងគ្រោះឈ្មោះ អៀម ម៉េងគ័ង ត្រូវជាប្អូនថ្លៃរបស់ម្ចាស់រថយន្ដ ក៏បានចុះពីលើផ្ទះមកសួរនាំ តែពេលមកដល់ក៏បានកាន់.កអាវជនសង្ស័យ ទើបជនសង្ស័យឈ្មោះ ញឹម វណ្ណា ក៏បានដាល់ចំនួន៣ដៃបណ្ដាលឲ្យច្រមុះហូរឈាមជោកខ្លួនភ្លាមនោះ ក៏មានប្រជាពលរដ្ឋមកបំបែកអ្នកទាំងពីរ ហើយតែរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកនាំជនសង្ស័យយកទៅស្នាក់ការប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរផងដែរ។

ក្រោយកើតហេតុ ភាគីខាងជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចធ្វើការឃាត់ខ្លួន ជនសង្ស័យ និងចាត់ការតាមនីតិវិធីច្បាប់ ៕ស រស្មី


ចែករំលែក៖