ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តធុនធំដឹកជ្រូកលើសចំណុះក្រឡាប់ផ្ងារជើង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ រថយន្តធុនធំមួយគ្រឿងដឹកជ្រូកក្រឡាប់ផ្ងារជើងចាក់ចោលជ្រូករដូករណែលក្បែរផ្លូវ ។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង៥ និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤៦ និង៤៧ ស្ថិតនៅចំណុចស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលចុះដល់កន្លែងកើតហេតុបាននិយាយឲ្យដឹងថា រថយន្តធុនធំដឹកជ្រូក និងបានក្រឡាប់ខាងលើនេះ ម៉ាក់ហ៊ីយ៉ាន់ដាយ ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 4A0057 បើកដឹកជ្រូកក្នុងទិសដៅពីជើងទៅត្បូង បើកបរក្នុងល្បឿនលៀន ដឹកធ្ងន់ ហើយខ្ពស់ ស្ថានភាពផ្លូវផ្អៀង យោលផងនោះ បណ្តាលឲ្យក្រឡាប់មកខាងស្តាំដៃចាក់ចោលជ្រូករដូករណែលកៀនផ្លូវផងដែរ ។ សមត្ថកិច្ចបានឲ្យដឹងបន្ថែមទៀតថា នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តខាងលើនេះ មិនណ្តាលឲ្យមានគ្រោះដល់អ្នកធ្វើដំណើរតាមផ្លូវសាធារណៈ ឬក៏មានការកកស្ទះចរាចរណ៍លើផ្លូវជាតិនោះឡើយ ។ ក្រោយពេលកើតហេតុ គេឃើញរថយន្តផ្សេងៗទៀត កំពុងស្ទូច និងសាងជ្រូកដឹកចេញ ដោយឡែករថយន្តដឹកជ្រូកក្រឡាប់ខាងលើក៏កំពុងស្ទូចយកចេញពីផ្លូវផងដែរ ៕ ចន្ថា


ចែករំលែក៖